ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

កម្លាំង​អន្តរាគមន៍​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ៥ នាក់​ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង​

កម្លាំង​អន្តរាគមន៍​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ៥ នាក់​ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រៃវែង ៖ កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ (​ប្រជល់មាន់​លើដី​) នៅ​ស្រុក​ស៊ីធរ​កណ្ដាល ឃាត់ខ្លួន​មនុស្ស ៥​នាក់ រួម​និង​វត្ថុតាង​មាន់​ជល់ និង​ឧបករណ៍​សម្ភារៈ​ជាច្រើន បញ្ជូន​មក​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រៃវែង ។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង ១៣ និង ១៥​នាទី​រសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិត​នៅ​ចំណុច​ចម្ការ​ស្វាយ​មួយកន្លែង ស្ថិតនៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង ។

​ក្នុងករណី​ចុះបង្ក្រាប​នេះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ០៥​នាក់
√​ទី​១ មានឈ្មោះ វិន មករា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល​
√​ទី​២ ឈ្មោះ ឈិន ហ៊ាញ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល​
√ ទី​៣ ឈ្មោះ ចែ​ត្រ ខុម ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ឡាំ​ឡូង ឃុំ​ជ្រៃ​ឃ្មុំ ស្រុក​ស៊ីធរ​កណ្ដាល​
√​ទី​៤ ឈ្មោះ ជាម ឡាយ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កណ្ដៀង ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាម​រក៍
√ ទី​៥ ឈ្មោះ អ៊ាន វាសនា (​ហៅ​ពៅ ហៅ​ដុល្លារ​) ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល អ្នក​ទាំង ៥​នាក់​រស់នៅ​ក្នុង​ខេត្ត​ព្រៃវែង ។​

​ក្នុងករណី​អន្តរាគមន៍​ចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​នេះ​វត្ថុតាង​ដែល​រឹបអូស​បាន​រួម​មាន​: រថយន្ត ១​គ្រឿង​, ម៉ូតូ ៥​គ្រឿង​, មាន់​ជល់ ៧​ក្បាល​, ស៊ុម​ក្រុងមាន់ ១៦​ស៊ុម​, ឧបករណ៍​សម្រាប់​លេង​អាប៉ោង ១​ឈុត​, ជញ្ជីង​ថ្លឹង​មាន់ ១​គ្រឿង​, ស្កុត​រំ​ខ្នាយ​មាន់ ១​ដុំ​, កៅអី​ជ័រ​ចំនួន ២០, ធុង​ទឹកកក ១, តុ​ដែក ១ និង​ឆ្នាំងបាយ​ចំនួន ១ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៥​នាក់ រួម​និង​វត្ថុតាង នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង កំពុង​បំពេញ​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​តុលាការ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.