ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ឯកឧត្តម​អ៊ី​ឈាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ នីតិកាល​ទី​៥ ភូមិភាគ​ទី​៤

ឯកឧត្តម​អ៊ី​ឈាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ នីតិកាល​ទី​៥ ភូមិភាគ​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ ​ឯកឧត្តម អ៉ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​ទី​៤ និង​សំណេះសំណាល​ជា​មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល ឯកឧត្តម​អ៊ី​ឈាន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​ជា​វិជ្ជមាន​របស់​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដោយ​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការពារ​បាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​នានា​ទាន់ពេលវេលា និង​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ល្អប្រសើរ និង​សម្បូរបែប​។​

​ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទាំងអស់​សូម​ថែរក្សា​សុខភាព បង្កើន​ការប្រុងប្រយ័ត្ន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង សូម​បន្ត​សហការ​រៀប​ចំ​គាំទ្រ ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់ និង​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឲ្យបាន​គ្រប់ៗ​គ្នា​។ ជាមួយគ្នា​នោះ ត្រូវ​ពង្រឹង ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រកា​រងារ ឲ្យបាន​ល្អ​ប្រសើរ ពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាជន​ប្រកបដោយ​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព​៕​ ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.