ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​, សមត្ថកិច្ច​ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន

​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​, សមត្ថកិច្ច​ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពត បាន​សហកា​ជាមួយ​សម្ថ​ត​កិច្ច​ខេត្តតាកែវ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មេក្លោង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង​៣០​នាទី ដោយ​បាន​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​រាយការណ៍​ថា​មាន​ជនសង្ស័យ​យក​ថ្នាំញៀន​មក​លក់​នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត ដោយ​មាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​មាន​ការឯកភាព​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទឹម សុភាព ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ដោយ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ថ្នាំញៀន​មក​លក់​។​

​ភ្លាមៗ​សមត្ថកិច្ច​ក៏​បេ​ី​កកិច្ចប្រតិបត្តិការប​ង្ក្រា​បករ​ណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន (​វិធានការ​ញុះញុង​) ចំនួន ០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់​។​

​ជនសង្ស័យ​មាន​ឈ្មោះ សែម សារឿ​ន ហៅ ចាប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។ ចាប់​យក​វត្ថុតាង ថ្នាំញៀន​ចំនួន ០១​កញ្ចប់​, ម៉ូតូ ០១​គ្រឿង និង​ទូរស័ព្ទដៃ ០១​គ្រឿង​

​បន្ទាប់​ពី​ការសាកសួរ​ចម្លើយ​ជនសង្ស័យ​ឈ្មោះ សែម សារឿ​ន នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្សពួក​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ព្រៃ​ថ្នង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​ថែមទៀត​ឈ្មោះ អ៊ុយ សុខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំភ្លែង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ ចាប់​យក​វត្ថុតាង ម៉ូតូ ០១​គ្រឿង និង​ទូរស័ព្ទដៃ ០២​គ្រឿង​។​

​បន្ទាប់​ពី​ការសាកសួរ​ចម្លើយ​ជនសង្ស័យ​ឈ្មោះ អ៊ុយ សុខ​ហេង នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង​៥ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្សពួក​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​បឹង​និមល ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​ថែមទៀត ឈ្មោះ ដុង ឆានុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។ ចាប់​យក​វត្ថុតាង​៖ ថ្នាំញៀន​ចំនួន ០៣​កញ្ចប់​, ម៉ូតូ ០១​គ្រឿង និង​ទូរស័ព្ទដៃ ០១​គ្រឿង​។​

​បន្ទាប់​ពី​ការសាកសួរ​ចម្លើយ​ជនសង្ស័យ​ឈ្មោះ អ៊ុយ សុខ​ហេង និង​ឈ្មោះ ដុង ឆានុ​ន នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្សពួក​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​សុ​ី​ស្លា ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្តែត ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​ថែមទៀត ឈ្មោះ ង៉ែត រស្មី ហៅ កើយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សុ​ី​ស្លា ឃុំ​ធ្លា​ប្រជុំ​ស្រុក​កោះអណ្តែត ខេត្ត​កំពត​។ ចាប់​យក​វត្ថុតាង​៖ ថ្នាំញៀន​ចំនួន ០៩​កញ្ចប់ (​ធំ​២ តូច​៧), ទូរស័ព្ទដៃ ០២​គ្រឿង​, ជញ្ជីង​អេឡិចត្រូនិច ០១​គ្រឿង និង​ថង់​ប្លា​ស្ទិច​មួយចំនួន ។​

​បន្ទាប់​ពី​ការសាកសួរ​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ង៉ែត រស្មី ហៅ កើយ និង​ឈ្មោះ ដុង ឆានុ​ន នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្សពួក​ទូរស័ព្ទ​មក​រក​ទិញ​ថ្នាំញៀន ស្ថិតនៅ​ភូមិ​សុ​ី​ស្លា ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្តែត ខេត្ត​កំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​ថែមទៀត ឈ្មោះ ឃឹម តុលា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ ចាប់​យក​វត្ថុតាង​៖ ម៉ូតូ ០១​គ្រឿង និង​ទូរស័ព្ទដៃ ០១​គ្រឿង​។​

​ចំពោះ​ករណី​ខាងលើ​សមត្ថកិច្ច​យ​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ១៣​កញ្ចប់​, ម៉ូតូ ០៤​គ្រឿង​, ទូរស័ព្ទដៃ 0៧​គ្រឿង​, ជញ្ជីង​អេឡិចត្រូនិច ០១​គ្រឿង និង​ថង់​ប្លា​ស្ទិច​មួយចំនួន​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ថា ឆ្លង​តាមរយៈ​ភស្តុតាង និង​ចម្លើយ​សារភាព​របស់​បក្ខពួក កម្កាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពត បន្ត​សហកា​ជាមួយ​សម្ថ​ត​កិច្ច​ខេត្តតាកែវ រហូត​ឈាន​បន្ដទៅ​បង្ក្រាប​យក​មេក្លោង​ជួញដូរ​នៅ​ភូមិ​ស៊ី​ស្លា ឃុំ​ធ្លាយ​ប្រជុំ ស្រុក​កោះអណ្ដែត ខេត្តតាកែវ បាន​ថ្នាំញៀន​សរុប​ទម្ងន់ ២៨៥១.៣៧​ក្រាម​។ សរុប​ជនសង្ស័យ ០៥​នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បាន​នាំ​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.