ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប

​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​លើកឡើង​ថា ក្រុមការងារ​ចុះ​មូលដ្ឋាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​គាំទ្រ ទាំង​បច្ចេកទេស និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការអនុវត្ត​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ​សមធម៌ ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ចីរភាព ដែល​មាន​ការកែទម្រង់ និង​ការពង្រឹង​អភិបាលកិច្ច​ជា​ស្នូល ដោយ​កំណត់​អាទិភាព​ជា​គន្លឹះ​ចំនួន​៥​គឺ​៖ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» សំដៅ​ការពារ ថែរក្សា ពូន​ជ្រំ​សមិទ្ធផល​ជាតិ ជម្រុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច ធ្វើឱ្យ​ប្រទេស​កម្ពុជា ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​កសាង​មូលដ្ឋាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ​បក្ស​ដែល​បាន​ដាក់ចេញ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ព្រម​ទាំង​ការបង្កើត​ក្រុមការងារ​ចុះ​មូលដ្ឋាន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​។​

​នា​ឱកាស​នោះ​ក៏​បាន​ប្រកាស​សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ដែល​មាន​សមាជិក​ចុះជួយ​ថ្នាក់ក្រុង និង​ស្រុក ឃុំ សង្កាត់​ផង​ដែរ​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏​បាន​ណែនាំ​ក្រុម​ការងារ​ឲ្យ​រៀបចំ​សមាសភាព​បន្ថែម ដើម្បី​ចុះ​ដល់​មូលដ្ឋាន​ក្រុង ស្រុក និង​ត្រូវ​កែសម្រួល​សមាសភាព​នៅ​ក្រុង ស្រុក ជា​អនុប្រធាន​ក្រុមការងារ​ទូទាំង​ខេត្តសៀមរាប ស្រប​តាម​ការ​ចង្អុរបង្ហាញ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុ​ជា​។​

​ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បាន​ពន្យល់​បញ្ជាក់​អំពី​តួនាទី​ភារកិច្ច​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ទាំង​កម្រិត​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ របៀបរបប​ការងារ ព្រមទាំង​យន្តការ​ការងារ ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ ទទួល​បាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ពិតប្រាកដ​។

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​បន្តថា ក្រុមការងារ​ចុះ​មូលដ្ឋាន​ត្រូវ​សហការ​គ្នា​ធ្វើ​ជាមួយគ្នា​ឱ្យបាន​ល្អ មាន​ឆន្ទៈ មាន​ការទទួលខុសត្រូវ​ខ្ពស់ មាន​ភាពម្ចាស់ការ ដែល​ចាំបាច់​នោះ​ត្រូវ​ចុះ​ដល់​មូលដ្ឋាន​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ស្តាប់​ពី​តម្រូវការ បញ្ហា​ប្រឈម​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​គិត រួមគ្នា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឱ្យមាន​ប្រសិទ្ធភាព​បំផុត ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។​

​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ភារកិច្ច​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន គឺ​ចុះជួយ​ដោយ​ស្មារតី ផ្តល់​នូវ​គំនិត​កែច្នៃ ហើយ​ក្រុម​ការងារ​ក៏​មិន​សម្រេច​រាល់​កិច្ចការ​ជំនួស​អង្គភាព​ជំនាញ​នោះ​ដែរ​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់​ថា នេះ​ជា​យន្តការ​បន្ទាប់ ក្រុម​ការងារ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើត​លេខាធិការដ្ឋាន ដើម្បី​ធានា​ដំណើរ​ប្រព្រឹត្តទៅ​ដោយ​រលូន​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន ព្រមទាំង​សម្រេច​ចាត់តាំង​ក្រុមការងារ​តាម​ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដើម្បី​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប​នឹង​តម្រូវការ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.