ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ដឹកនាំ​ក្រុម​ការងារ​ចែក​អាវ​រងារ​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​រមទម និង​អំពាវនាវ​ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព

​លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ដឹកនាំ​ក្រុម​ការងារ​ចែក​អាវ​រងារ​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​រមទម និង​អំពាវនាវ​ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ចូលរួម​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ភាពសុខសាន្ត​ក្នុង​ការរស់នៅ ភូមិ ឃុំ​។​

​ការ​ថ្លែង​អំពាវនាវ​របស់​លោក ហោ ប៊ុនហួរ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ចុះ​ជួប​សំណេះសំណាល និង​នាំ​អាវ​រងា​ចំនួន​២៥០​អាវ ចែកជូន​ប្រជាពលរដ្ឋ ចំនួន​២៥០​នាក់ រស់នៅ​ភូមិ​ទួល​រវៀង និង​ភូមិ​អូរ​ទ្រ​លោក ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​ក្នុងឱកាស​នោះ លោក ហោ ប៊ុនហួរ បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល និង​លោក អ៊ុក គឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​រវៀង ដែល​ជា​និច្ច​ជា​កាល​តែង​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះវិហារ និយាយ​ដោយឡែក ប្រជាពលរដ្ឋ​ក្នុង​ស្រុក​រវៀង​។​

​លោក​បាន​ថ្លែង​ប្រាប់​ដំណឹង​ដ៏​រីករាយ​ដល់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​រមទម ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​រវៀង ដែល​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​រដ្ឋបាល​ស្រុក​រវៀង បាន​ទទួល​អំណោយ​រថយន្ត​១​គ្រឿង ពី​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ សម្រាប់​បម្រើឲ្យ​ការងារ​ទូទៅ​ក្នុង​ស្រុក ក៏ដូចជា​ទុក​បម្រើ​នូវ​ភារកិច្ច​ចំ​បាច់​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.