ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​កម្លាំង​ប៉ុស្តិ៍​ផ្សារកណ្តាល បាន​ធ្វើ​ការឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៥​នាក់ ប្រដាប់​ទៅ​ដោយ​កាំបិត​ចំនួន​០៤​ដើម​

​កម្លាំង​ប៉ុស្តិ៍​ផ្សារកណ្តាល បាន​ធ្វើ​ការឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៥​នាក់ ប្រដាប់​ទៅ​ដោយ​កាំបិត​ចំនួន​០៤​ដើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោម​ការយកចិត្ត​ទុក​ដាល់​និង​ចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​បញ្ជា​ផ្ទាល់​ដោយ​លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង​ព្រហ្មទ័ណ្ឌ រួមជាមួយ​លោក វរសេនីយ៍ត្រី ប្រិម សុផល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារកណ្តាល បាន​ចុះ​ល្បាត​ពេលយប់​នៅក្នុង​មូលដ្ឋាន​ដើម្បី​បង្ការ នឹង​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​។​

​លុះ​នៅ​វេលា​ម៉ោង​០១:០០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០២៤​កម្លាំង​ប៉ុស្តិ៍​ផ្សារកណ្តាល បាន​ធ្វើ​ការស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​០៥​នាក់ ដែល​បង្ក​ការអុកឡុក​ប្រើ​ប្រដាប់​ទៅ​ដោយ​កាំបិត​ចំនួន​០៤​ដើម​ដែល​មានឈ្មោះ​ដូចខាងក្រោម​:
១ /​ឈ្មោះ ហិល ទិត្យ​មុន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង សង្កាត់ ទួល​ពង្រ ស្រុក​ម៉ាឡៃ មុខរបរ​មិន​ពិតប្រាកដ (​កាន់​កាំបិត​ឆ្នៃ​វែង​)
២ /​ឈ្មោះ សូត្រ លី​ថូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​កាន់​កាំបិត​ឆ្នៃ​វែង​)
៣ /​ឈ្មោះ អ៊ូ ប៊ុនហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្តាល មុខរបរ​សុង​បាយ​
៤ /​ឈ្មោះ ហន លី​ហួយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ មុខរបរ​មិន​ពិតប្រាកដ (​កាន់​កាំបិត​ច្នៃ​)
៥ /​ឈ្មោះ សុង អ៊ុយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត មុខរបរ​មិន​ពិតប្រាកដ (​កាន់​កាំបិតប័ុងតោ​) ។

​ពេល​ធ្វើការ​ឃាត់ខ្លួន​នឹង​ដកហូត​បាន​វត្ថុតាង​រួច​ហើយ​កម្លាំង​ប៉ុស្តិ៍​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់​យក​មក​សួរនាំ​ដោយ​ជនសង្ស័យ​​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​ធ្វើ​​សកម្មភាព ជិះ​ម៉ូតូ​តាមផ្លូវ​ស្វែងរក​កាប់​ក្រុមស្ទាវ​ផ្សេងៗ​ទៀត និង​កាប់​ក្រុម​ណា​ដែល​បង្ក​រឿង​ជាមួយ​ក្រុម​វា កន្លងមក ពួកគេ​ធ្លាប់​បាន​កាប់​ទៅលើ​ក្មេងស្ទាវៗ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជាច្រើន​ករណី​មកហើយ​។​ ជំនាញ​ស្នើរ​សុំ​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.