ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្តេច ម៉ែន សំអន អញ្ជើញ​ក្នុង​ពិធី​បង្ហាញមុខ​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​ទី​៦ នៅ​ខេត្ដ​ស្វាយរៀង

សម្តេច ម៉ែន សំអន អញ្ជើញ​ក្នុង​ពិធី​បង្ហាញមុខ​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​ទី​៦ នៅ​ខេត្ដ​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បង្ហាញមុខ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ភូមិភាគ​ទី​៦ និង​ពិធី​សំណេះសំណាល​ជា មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន ។​

​ក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម លោក​ម៉ែន វិបុល សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ក្នុង​ភូមិភាគ​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្វាយរៀង លោក​ប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍​គណបក្ស​ខេត្ត ថ្នាក់ដឹកនាំ​គណបក្ស​ក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា បក្ស​ទាំងអស់​។​

​នា​ឱកាស​នោះ លោក ម៉ែន វិបុល សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​វឌ្ឍនភាព​របស់​គណបក្ស​ខេត្ត បន្ទាប់មក លោក រស់ ឆាយ ប្រធាន​គណៈ​ចាត់តាំង បក្ស​ខេត្ត​បាន​អាន​សេចក្តីសម្រេច ស្តី​ពី​ការចាត់តាំង​ក្រុម​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា ភូមិភាគ​ទី​៦ ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង ព្រមទាំង​ផែនការ​រួម​ឆ្ពោះ ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ឆ្នាំ​២០២៤ របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​ធ្វើ​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធិភាព និង​រក្សា​ឲ្យបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ចំណែកឯ​អង្គ​បោះ​ឆ្នោត​ត្រូវ​ថែទាំ សុខភាព​ឲ្យបាន​ល្អ និង​ត្រៀម​ឯកសារ​ផ្លូវការ​សម្រាប់​ចូលរួម​ក្នុង​ថ្ងៃ​បោះឆ្នោត​។​

​គួរ​រំលឹក​ផងដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នឹង​ដំណើរការ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ការបោះឆ្នោត​អសកល ដែល​មាន​សមាជិក​រដ្ឋ​សភា និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.