ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

គ្រឿង​បរិភោគ និង​ថវិកា​សម្បុរ​ស​ធម៌​សរុប​ជា​ទឹកប្រាក់​ជិត​២៧​លាន​រៀល ត្រូវបាន​ប្រគល់ជូន មជ្ឈមណ្ឌល​ទារក និង​កុមារ​ជាតិ​នៃ​ក្រសួង​សង្គមកិច្ច ដើម្បី​ចែករំលែក​សេចក្តីស្រលាញ់ និង ស្នាមញញឹម​ដល់​កុមារ​

គ្រឿង​បរិភោគ និង​ថវិកា​សម្បុរ​ស​ធម៌​សរុប​ជា​ទឹកប្រាក់​ជិត​២៧​លាន​រៀល ត្រូវបាន​ប្រគល់ជូន មជ្ឈមណ្ឌល​ទារក និង​កុមារ​ជាតិ​នៃ​ក្រសួង​សង្គមកិច្ច ដើម្បី​ចែករំលែក​សេចក្តីស្រលាញ់ និង ស្នាមញញឹម​ដល់​កុមារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ​នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក ប្រាក់ សុខ​យូរ រដ្ឋលេខាធិការ​ប្រចាំការ និង​លោកស្រី ស៊ា​ង លា​ភី ជំនួសមុខ​ឱ្យ​ក្រុមគ្រួសារ​លោក ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី ជា ផល្គុន បាន​នាំ​បុត្រាបុត្រី សាច់ញាតិ និង​សម្បុរ​ស​ជន​យក​អំណោយ​សម្បុរ​ស​ធម៌​ជូន​មជ្ឈមណ្ឌល​ទារក និង​កុមារ​ជាតិ មាន​អង្ករ ១០​បាវ មី ៦​កេះ ទឹកដោះគោ ទឹក​ស៊ី​អ៉ីវ សាប៊ូ ប្រេង​ក្រឡា និង​សម្ភារៈ​ជាច្រើន​មុខ​ទៀត ព្រម​ទាំង​ថវិកា ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ចំនួន ១២​លាន​រៀល និង​ឧបត្ថម្ភ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​មណ្ឌល​ចំនួន ៨៣​នាក់ ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល ដែល​សរុប​ជា​ទឹកប្រាក់​ទាំងអស់​ចំនួន ២៦,៩០០,០០០​រៀល​។​

​ក្នុងឱកាស​សំណេះសំណាល កញ្ញា ប្រាក់ សោម​ម៉ា​រី​ណា ហៅ ណា​ណា បាន​មានមតិ​សម្តែង​ក្តីរំភើប​រីករាយ ដោយ​បាន​ផ្តល់​សេចក្តីស្រឡាញ់ និង​ស្នាមញញឹម​ដល់​កុមារ​ក្នុង​មណ្ឌល​ទាំងអស់ តាមរយៈ​ការចែករំលែក​ធនធាន ជា​សម្ភារៈ​គ្រឿង​បរិភោគ និង ថវិកា​សប្បុរ​ធម៌​ដែល​បានមក​ពី​ការចូលរួម​បរិច្ចាគ​ពី​សាច់ញាតិ មិត្តភក្តិ និង​សប្បុរសជន នា​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​កញ្ញា ខួបកំណើត​បុត្រា​របស់​លោក​រដ្ឋមន្ត្រី ខួបកំណេីត​ប្អូន និង​មិត្ត​ភ័ក្តិ​ដទៃទៀត​។​

​មជ្ឈមណ្ឌល​ទារក និង​កុមារ​ជាតិ ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ​១៩៨០ បច្ចុប្បន្ន​មាន​កុមារ​ពិការ​សរុប ១៥៦​នាក់ (​ស្រី ៦៨​នាក់​) កុមារ​មាន​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៧​នាក់ និង​កុមារ​ធម្មតា ៦​នាក់ និង​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ៨៣​នាក់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.