ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ប្រកាស​ចេញ​ប្លង់រឹង​កាន់កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យអស់​ក្នុង​ឆ្នាំ​២០២៤

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ប្រកាស​ចេញ​ប្លង់រឹង​កាន់កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យអស់​ក្នុង​ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដោយ​ការប្តេជ្ញាចិត្ត ប្រកប​ដោយ​មហិច្ឆិតា​ខ្ពស់​ថា នឹង​ចេញ​បណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី (​ប្លង់រឹង​) ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះវិហារ ឲ្យអស់​នៅក្នុង​ឆ្នាំ​២០២៤​។​

​ការ​ថ្លែង​របស់ឯកឧត្តម គីម រិទ្ធី ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​សំណេះសំណាល និង​ប្រគល់​រថយន្ត​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​រវៀង នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម ពី​ឯកឧត្តម អ៊ុក គឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​រវៀង ឯកឧត្តម យឹម បញ្ញា អភិបាលរង​ខេត្ត​ព្រះវិហារ លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ព្រមទាំង​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន ស្រុក​រវៀង ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​រវៀង លោក​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុ​ធ​ទាំង​៣ លោក​មេឃុំ លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាច្រើនរូប​ទៀត​។​

​ដើម្បី​ឲ្យ​ផែនការ​នៃ​ការចេញប​ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី (​ប្លង់រឹង​) ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះវិហារ ឲ្យអស់​ក្នុង​ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី បាន​ថ្លែង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​កិច្ច​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ខ្លាំង លើ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏​បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​បើក​តំបន់​វិនិច្ឆ័យ ចំពោះ​ភូមិ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន តំបន់​ទីប្រជុំជន ដោយ​កុំ​បើក​តំបន់​វិនិច្ឆ័យ​នៅក្នុង​ព្រៃ​ដែល​គ្មាន​មនុស្ស​រស់​នៅ​។​

​ពាក់ព័ន្ធ​នឹង​ការប្រគល់​រថយន្ត​ជូន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​រវៀង​នៅពេលនេះ ឯកឧត្តម គីម រិទ្ធី បាន​ថ្លែងថា នេះ​ជា​រថយន្ត​ទី​២​ហើយ ដែល​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ​បានប្រគល់ បន្ទាប់​ពី​ការប្រគល់​រថយន្ត​លើក​ទី​១ ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្រុក​គូលែន ហើយ​លោក​មាន​ផែនការ នឹង​ប្រគល់​រថយន្ត​ជូន​គណៈបញ្ជាការ​ឯកភាព ឲ្យ​គ្រប់ក្រុង ស្រុក ទាំង​៨ នៅពេល​ខាងមុខ​នេះ​។​

ឯកឧត្តម ​អភិបាល​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា រថយន្ត​ដែល​ប្រគល់ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​រវៀង​នាពេលនេះ គឺ​សម្រាប់​បម្រើឲ្យ​ការងារ​ប្រតិកម្ម​រហ័ស​របស់​ស្រុក ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​តាម​បណ្តា​ឃុំ​ប្តឹង​មក ហើយ​ចំពោះ​សមាសភាព​ក្រុមការងារ​ពាក់ព័ន្ធ​ដែល​ជិះ​រថយន្ត​នេះ​សម្រាប់​ចេញ​ដោះស្រាយ​បញ្ហា​ផ្សេងៗ គឺ​ត្រូវ​ពាក់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ​តាម​ជំនាញ​រៀងៗ​ខ្លួន មិនមែន​ស្លៀក​ខោល្លី ពាក់អាវ​យឺត​ស៊ីវិល ទៅ​ដោះស្រាយ​រឿង​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​ដោយឡែក​លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ប្រគល់​រថយន្ត​១​គ្រឿង​ជូន​គណៈបញ្ជាការ​ឯកភាព​ស្រុក ហើយ​លោក​ប្តេជ្ញា​នឹង​ប្រើប្រាស់​រថយន្ត​នេះ ឲ្យចំ​គោលដៅ និង​ថែរក្សា​ឲ្យបាន​ល្អ ប្រយោជន៍​ឲ្យ​ការប្រើប្រាស​បាន​យូរអង្វែង​៕​

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.