ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ដល់​មន្ត្រី​សុខាភិបាល ត្រូវ​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់​

​អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ដល់​មន្ត្រី​សុខាភិបាល ត្រូវ​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ត្រូវ​ដើរតួ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​មាន​ទំនាក់ទំនង​ល្អ សហការ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់ និង​ប្រកបដោយ​គុណធម៌ ក្រោម​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបា​ល​អណត្តិ​ទី​៧ ។​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​មានប្រសាសន៍​បែបនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ដ ស្តីពី​ការត្រួតពិនិត្យ ការអនុវត្ត​តួនាទី​ភារកិច្ច និង​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​មួយ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត ទទួលបាន​ជោគជ័យ​បន្ថែមទៀត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ត្រូវ​មាន​កិច្ច​សហការ​ឲ្យបាន​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ទិសដៅ​ផែនការ ដែល​បាន​ដាក់ចេញ ប្រកបដោយ​ប្រសិទ្ធិភាព​ឆ្ពោះទៅរក​ភាព​ជោគជ័យ ដែល​បាន​កំណត់ ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង និង​លើកកម្ពស់​គុណភាព​សេវា​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ព្រមទាំង​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​មាន​បច្ចេកទេស​គ្រប់គ្រាន់ ក្នុង​ការបំរើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ។​

​លោកជំទាវ អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ វិស័យ​សុខាភិបាល គឺជា​វិស័យ​អាទិភាព​មួយ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ការលើក កម្ពស់​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​ការងារ​ផ្តល់​សេវាសាធារណៈ សេវា​សុខាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន ពិសេស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​បញ្ហា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ទទួលបាន​ការកោតសរសើ​រ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​។​

​បើ​តាម​របាយការណ៍រ​បស់ លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ នៅ​ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​មាន​មន្ទីរពេទ្យបង្អែក​ខេត្ត ចំនួន ១, មណ្ឌល​សុខភាព​ចំនួន ៦ ក្នុងនោះ​នៅ​ក្រុងប៉ៃលិន​ចំនួន ៣ និង​នៅ​ស្រុក​សាលា​ក្រៅ​ចំនួន ៣​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.