ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​៥​នាក់​មក​តុលាការ ពាក់​ពន្ធ័​ករណី​ជួញដូរ រក្សាទុក​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សាទុក​អាវុធ​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​៥​នាក់​មក​តុលាការ ពាក់​ពន្ធ័​ករណី​ជួញដូរ រក្សាទុក​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សាទុក​អាវុធ​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ សមត្ថកិច្ច​បញ្ជូន ជនសង្ស័យ​ជនជាតិ​ចិន តៃវ៉ាន់ ៥​នាក់​មក​តុលាការ ករណី​ជួញដូរ រក្សាទុក​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សាទុក​អាវុធ​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាតិ ។​

​យោងតាម លោក​ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​អោយដឹង​នា​រសៀល​ថ្ងៃទី​១១​ខែ​មករា​ឆ្នាំ​២០២៤​នេះ​ថា អនុវត្តតាម បទបញ្ជា​ដ៍​មុឺងម៉ាត់​របស់លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ដោយ​មាន​ការសម្របសម្រួល​ផ្ទាល់​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​០៥-០៦ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង​៨​និង​៣០​នាទី កម្លាំង​ជំនាញ​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សាទុក​អាវុធ គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាតិ​នៅ​ចំណុច​អាគារ​ជួល​ស្នាក់​នៅ​ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​ប្រភព​បន្តថា​ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​០៥ នាក់​(​ជនជាតិ​ចិនតៃវ៉ាន់​) និង​ចាប់យក​វត្ថុតាង​សម្ភារ​:​រួមមាន​: ថ្នាំញៀន​ប្រភេទ​កេតា​មីន ចំនួន​១៥​កញ្ចប់ ទម្ងន់ ២២៤៥,០៦​ក្រាម​(២​គី​ឡូ​២៤៥,០៦​ក្រាម​) ​ថ្នាំញៀន​គ្រាប់​ប្រភេទ​អុិច​ស្តាសុ​ី ទម្ងន់ ៣៩,០១​ក្រាម​ ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០៤ គ្រឿង អាវុធ​វែង​០១ ដើម គ្រាប់ ៩៥ គ្រាប់ បង់ ០២ អាវុធខ្លី​០២ ដើម គ្រាប់ ៨៣៣ គ្រាប់ បង់ ០៥ បំពង់​ពង់​ផ្ទប់​សម្លេង ០២ ដើម​ ​ទូរ​សព្ទ​ដៃ ៣១ គ្រឿង ឡេប​ថប ០១ គ្រឿង លិខិតឆ្លងដែន ១៩ ក្បាល​ ​ប្រាក់​ដូល្លា ២០០០$ ​និង​រថយន្ត ០២ គ្រឿង ព្រម​ទាំង​ឧបករណ៍ សម្ភារ​:​មួយចំនួន​ទៀត​ផងដែរ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.