បុរសម្នាក់ ឈ្មោះលី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿង សម្តែងធ្វើជាចោរប្លន់ម៉ូតូ ធ្វើអោយផ្អើលប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ រវល់មួយយប់ទល់ភ្លឺ តាមស៊ើបរកមុខសញ្ញា ដែលធ្វេីសកម្មភាពនេះ ។ រហូតដល់ព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចយើងស្រាវជ្រាវដឹងថា (គ្មានករណីប្លន់ម៉ូតូកើតឡើងទេ ហើយនៅម៉ោងកើតហេតុ បុរសឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូយកទៅផ្ញើក្នុងសណ្ឋាគារភ្នំពេញ) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០ម៉០០នាទី បុរសឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតថា រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីនៅខាងមុខ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២ តាមផ្លូវផ្ទះសំណាក់ស្រែលាភ ដើម្បីដើលេង ពេលជិះមកដល់ចំណុច ខាងលិចរដ្ឋករទឹក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកADV ពណ៌ខ្មៅបិទគ្រឿម ជិះមកអែបខាងឆ្វេងដៃ គៀរអោយចូលខាង ហើយស្រែកថា ហែងចុះពីលើម៉ូតូ ភ្លាមនោះជនង្ស័យដែលជិះពីក្រោយបានលោតចុះពីលើម៉ូតូ ហើយយកដៃលូកចូលហោប៉ៅជនរងគ្រោះ យកទូរស័ព្ទដៃ ដោយសារតែខ្លាចគ្រោះថ្នាក់ដល់កូនតូច ជនរងគ្រោះមិនតប តទេ បន្ទាប់មកជនសង្ស័យដែលជិះពីក្រោយបានយកវត្ថុរឹងមកវាយចំក្បាលពីខាងក្រោយ និងបានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ៕




