ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កម្លាំង​ចរាចរណ៍​ផ្លូវគោក​ចុះ​ពិនិត្យ​គោលដៅ​ដើមទី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

កម្លាំង​ចរាចរណ៍​ផ្លូវគោក​ចុះ​ពិនិត្យ​គោលដៅ​ដើមទី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​ពិនិត្យ​គោលដៅ​ដើមទី តាម​បេន​រថយន្តក្រុង ដឹក​អ្នកដំណើរ មើល​កង់​រថយន្ត​ ​ឈៀក​ ​ប័ណ្ណបើកបរ និ​ងពិនិត្យ​ជាតិ អាល់​កុល ដើម្បី​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោក សាត គឹម​សាន ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ត​បាត់ដំបង បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៣ មាន​ចំនួន ៣៣២ លើក បង្ក​អោយ​មនុស្ស​ស្លាប់​ចំនួន ៨៣ នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៤ មាន​ចំនួន ២៧០ លើក ថយចុះ​ចំនួន ៦២ លើក ប៉ុន្តែ​បង្ក​អោយ​មនុស្ស​ស្លាប់​ចំនួន ១២៩ នាក់ កើន​ជាង​ឆ្នាំមុន ។​

​លោក សាត គឹម​សាន បានបញ្ជាក់​ថា ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ បង្ក​មក​ពី​កត្តា​មនុស្ស ដោយ​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​អាល់​កុល មិន​មាន​ប័ណ្ណ​បើក (​មិន​បាន​ចូល​សាលា​បើកបរ​) និង​កត្តា​យានយន្ត ដោយ​យានយន្ត​គ្មាន​ហ្វ្រាំង ភ្លើង​បំភ្លឺ​ផ្លូវ កង់​រថយន្ត​សឹក​រិច​រិល គ្មាន​ឈៀក​ជាដើម ។ ដើម្បី​ជួយ​ទប់ស្កាត់ និង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ នៅ​បេន​រថយន្ត​កា​ពី​តូ​ល នៅ​ផ្សារ​ទំនើប​ភូ​ពុយ ឃើញ​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A6116 កង់​ក្រោយ​ខាងឆ្វេង បាន​សឹក​រិច​រិល តម្រូវអោយ​ម្ចាស់​ក្រុមហ៊ុន​ប្តូរ​កង់​រថយន្ត​សិន ទើប​អោយ​បន្ត​ចរាចរណ៍​ទៅមុខទៀត ។ ការចុះពិនិត្យ​នៅ​បេន​រថយន្ត​ពន្លឺ​អង្គរ​ខ្មែរ នៅ​ផ្សារ​ទំនើប​ភូ​ពុយ ឃើញ​អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A១៤១៥ មាន​ឈៀក​ផុតកំណត់ ធ្វើការ​ផាកពិន័យ​ណែនាំ​អោយ​ម្ចាស់​ក្រុមហ៊ុន​ទៅ​បន្ត​ឈៀក ។ សមត្ថកិច្ច​និច្ច​និង​ធ្វើ​ការពិនិត្យ​ជាតិ​អាល់កុល នៅពេល​យប់​បន្ថែមទៀត ដើម្បី​ជួយ​ទប់ស្កាត់​ការគ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​ដូច​ចូលរួម​ ការពារ​អាយុជីវិត លោកអ្នក ៕

g1-3 g1 g1-1 g1-2

Filed in: គ្រោះថ្នាក់​ចរាចរណ៍, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.