ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រថយន្ត​ដឹក​ស៊ីម៉ងត៍​ក្រឡាប់​នៅលើ​ផ្លូវជាតិ​លេខ​៣១​សង្ស័យ​តែ​កុង​ងងុយដេក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ រថយន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ផ្ទុក​ស៊ីម៉ងត៍​ជាង​២០​តោន ខណៈ​ពោះ​ពួយ​នៅលើ​ដងផ្លូវ​សុខៗ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្នាម​ភ្លោះ បណ្តាលឱ្យ​គៀប​តែ​កុង​ជាប់​នឹង​កា​ប៊ិន​រថយន្ត​របួសធ្ងន់ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​គាស់​ចេញ​យក​ទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​។​ចំពោះ​ករណី​រថយន្ត​ដឹក​ស៊ីម៉ងត៍​ក្រឡាប់​ខាងលើនេះ អ្នកស្រុក​អះអាងថា មកពី​រថយន្ត​បែក​កង់​ខាងឆ្វេង​ទើប​រេ​ចង្កូត​ចូល​ព្រៃ ឯ​សមត្ថកិច្ច​សន្និដ្ឋាន​ថា សង្ស័យ​តែ​កុង​ងងុយដេក​ទើប​បង្កហេតុ​ក្រឡាប់​ខ្លួនឯង​បែប​នេះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១៥​នាទី​យប់ ថ្ងៃទី​២៩​ខែ​ឧសភា ឆ្នាំ​២០១៨ ត្រង់​ច​ណុ​ច​ភូមិ​ប្រផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​បង្កឡើង​ដោយ​រថយន្ត​ខ្នាត​ធំ​ដឹក​ស៊ីម៉ងត៍​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយថា មុន​ពេល​ជួប​ករណី​ដ៏​អាក្រក់​នេះ គេ​ឃើញ​រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ផ្ទុក​ស៊ីម៉ងត៍​ប្រមាណ​២០​តោន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​នេះ​រេ​ចង្កូត​មក​ផ្នែក​ខាងស្តាំ​ហើយ​ធ្លាក់​ចូល​ស្នាមភ្លោះ​រួច​ក៏​បុក​ផ្ទប់​នឹង​ជញ្ជាំង​រណ្តៅ​ជាប់​បណ្តាល​ឱ្យ​ក្រ​ពិត​រថយន្ត​ផ្នែក​ខាងមុខ ដោយ​គៀប​ជាប់​ទាំង​អ្នកបើកបរ ហើយ​ចាក់​ស៊ីម៉ងត៍​ចោល​រប៉ាត់រប៉ាយ​ពេញ​ទីនោះ​ផងដែរ​។​ប្រភព​បាន​បញ្ជាក់ទៀតថា បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​កណ្តា​ល​អធ្រាត​នេះ ប្រជា​ជល​រដ្ឋ​ក្នង​មូលដ្ឋាន ក៏​បាន​មក​ជួយ​គាស់​យក​អ្នកបើកបរ​ដែល​គៀប​ជាប់​ក្នុងកា​ប៊ិន​រថយន្ត​យកទៅ​សង្គ្រោះ ដោយ​ប្រើ​ពេលវេលា​ជាង​២​ម៉ោង​ទើប​រួចរាល់​។​

​ដោយឡែក បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​បន្ទាយមាស បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​សង្ស័យ​អ្នកបើកបរ​ងងុយដេក ទើប​ធ្វើឱ្យ​រថយន្ត​ដែល​កំពុង​ផ្ទុក​ទម្ងន់​ខ្លាំង​រេ​ចង្កូត​ខុសផ្លូវ​ផ្អៀង​ក្រឡាប់​យ៉ាង​ស្រួល ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យ​អ្នកស្រុក​រងគ្រោះ និង​ខូចខាត​ទ្រព្យសម្បតិ្ត​ឡើយ ។

​ប៉ូលិស​បាន​បន្តថា អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​ដឹងថា​ជនរងគ្រោះ​រស់នៅ​ឯ​ខេត្ត​កំពង់ចាម ជា​អ្នក​ស៊ីឈ្នួល​បើក​រថយន្ត​ដឹក​ស៊ីម៉ងត៍​ទៅកាន់​ខេត្ត​កំពង់ចាម  ហើយ​ជនរងគ្រោះ​ត្រូវបាន​គេ​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ក្រោយ​ពី​គាស់​ចេញពី​កា​ប៊ិន​រថយន្ត​ភ្លាម​។​

​ក្រោយពី​កើតហេតុ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គេ​ឃើញ​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​មក​ស្ទូច​ចេញពី​ទីតាំង​កើតហេតុ​ដើម្បី​រង់ចាំ​ម្ចាស់​យក​ទៅ​ជួសជុល ៕
​សេង ណា​រិទ្ធ​

r180530c1 r180530c3 r180530c2

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.