ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ការចុះបញ្ជី​ការ និង​ការសុំ​អាជ្ញាប័ណ្ណ​ជា​ការងារ​ចាំបាច់​សម្រាប់​គ្រូពេទ្យ​គ្រប់រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា គណៈ​គ្រូពេទ្យ​ជាតិ​បាន​លើកឡើង​ថា  មិន​មាន​គ្រូពេទ្យ​ណា​ម្នាក់ ឬ​កន្លែង​សម្រាក​ព្យាបាល​ណាមួយ​អាច​ដំណើរការ នៅក្រៅ​ការគ្រប់គ្រង​របស់​មន្ទី​រ និង ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​បានឡើយ ហើយ​ថា​ការចុះ​បញ្ជិការ និង​ការសុំ​អាជ្ញាប័ណ្ណ​ជា​ការងារ​ចាំបាច់​សម្រាប់​គ្រូពេទ្យ​គ្រប់រូប ដើម្បី​ធានា​ឲ្យបាន​ថា​ការផ្តល់​សេវា​សុខាភិបា​ល មាន​ប្រសិទ្ធភាព គុណភាព​ប្រកបដោយ ក្រម​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ខ្ពស់​។​

​ថ្លែង​នៅក្នុង ពី​ធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​សកម្មភាព​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ហៅ​កាត់​ថា​(​ក​.​គ​.​ខ​)​ខេត្ត​កំពត និង​កែប​សម្រាប់​រយៈពេល​២​ឆ្នាំ លើក​ទី​១ នៃ​អាណត្តិ​៦​ឆ្នាំ លើក​ទី​៣ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត លោក ធា គ្រុយ បាន​លើកឡើង​ទៀត​ថា ក្រុមគ្រូពេទ្យ​ទាំងអស់​នៅក្នុង​ខេត្ត បាន​បំពេញ​ការងារ និង​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​យ៉ាងច្រើន ទាំង​ការងារ​មន្ទីរ និង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត លើ​ការផ្តល់​សេវា​សុខាភិបាល​របស់​រដ្ឋ​។

​ដោយឡែក សេវា​សុខាភិបាល​វិស័យ​ឯកជន​ក៏​មាន​សភាព​ល្អប្រសើរ មាន​ការចូលរួម​សហកា​រ​គ្នា​បានល្អ​រាល់​គ្រូពេទ្យ និង កន្លែង​ផ្តល់​សេវា​សុខាភិបាល​នានា បាន​មកសុំ អាជ្ញាប័ណ្ណ និង​បាន​ចុះ​បញ្ជិការ​ត្រឹមត្រូវ តាមច្បាប់​។ លោក​បាន​បន្ថែមទៀតថា ការផ្តល់​សេវា​សុខាភិបាល​នៅក្នុង​ខេត្ត​កំពត អាចនិយាយបាន​ថា ជា​គំរូ​មួយ​សម្រាប់​បណ្តា​ខេត្ត​ដ៏ទៃទៀត​។​ពិសេស​ប្រធាន​មន្ទីរ និង​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត រឹងមាំ និង​មាន​ច​រឹក​ទន់ភ្លន់ អនុវត្ត​ការងារ​ដឹកនាំ​បាន​ល្អ ហើយ​ពេល​កន្លងមក មិន​ដែល​មាន​បញ្ហា​អ្វី​អាក្រក់​ណាមួយ​លេច​ឭ​ទេ​នៅក្នុង​ខេត្តកំំពត​នេះ​។

​លោក​រដ្ឋលេខាធិការ ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ ទាំងអស់​បន្ត​ខិតខំ​ពង្រឹង សមត្ថភាព​បន្ថែមទៀត ពិសេស​ត្រូវ យកចិត្តទុកដាក់​រក្សា​ឲ្យបាន​នូវ ក្រម​សី​ធម៌ វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​ចៀសវាង​ការរិះគន់​ផ្សេង​ពី​មជ្ឍដ្ឋាន​ខាងក្រៅ​។

​សូមបញ្ជាក់​ថា ក្នុង​ពិធី​នោះ ក៏​មាន​ការបោះឆ្នោត​ជំ​រុះ និង​បោះឆ្នោត​តែងតាំង​សមាជិក​ថ្មី ព្រមទាំង ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​ផងដែរ​។ ជា​លទ្ធផល លោក​វេជ្ជបណ្ឌិត កែវ សុផាន់ នៅ​តែ​រក្សា​បាន​សំលេងគាំទ្រ​ពី​ក្រុម​វេជ្ជបណ្ឌិត ឲ្យធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​ដដែល​៕
​សេង ណា​រិទ្ធ​

 

r180530b7 r180530b8 r180530b9 r180530b10 r180530b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.