ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​បន្ទាប់ពី​មាន​គេ​ចាក់​ដី​លុប​បឹង​អន្លង់​គល់​ចំណុច​ស្ពាន​កោះ​គុយ ធ្វើឱ្យ​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ខាងត្បូង​បង្ក​ភាព​លិចលង់​ដោយ​ជំនន់​ភ្លៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​សាលា​ខាងជើង​និង​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​និង​កំពុង​ប្រឈម​នឹង​បញ្ហា​លិចលង់​ស្រែ ចម្ការ ដោយសារ​ជំនន់​ភ្លៀង ខណៈ​បឹង​អន្លង់​គល់ ស្ថិត​ជាប់​ស្ពាន​កោះ​គុយ ត្រូវ​មាន​គេ​ចាក់ដី​លុប​ជា​បន្តបន្ទាប់​នោះ​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ភូមិសាស្ត្រ​ខាងលើ​បាន​និយាយថា កាលពី​មុន​ក្នុង​តំបន់​នេះ​ពុំដែល​មាន​លេចឮ​ករណី​លិចលង់​ភូមិឋាន ស្រែ​ចម្ការ​ដោយសារ​ទឹកភ្លៀង​នោះទេ ប៉ុន្តែ​បន្ទាប់ពី​មាន​គេ​ចាក់ដី​លុប​បឹង​អន្លង់​គល់​ដើម្បី​សង់​ផ្ទះសំបែង​នៅ​ទីនោះ​មក ស្រាប់តែ​មូលដ្ឋាន​ដែល​គាត់​រស់នៅ​ក៏​ត្រូវ​បាន​យាយី​ដោយសារ​ជំនន់​ភ្លៀង​មិនចេះ​ឈប់ឈរ​ទៅវិញ​។​ប្រភព​ដដែល​បាន​បង្ហើប​ថា បឹង​អន្លង់​គល់​នេះ​បាន​ត​ភ្ជាប់​មក​ពី​ចំណុច​ស្ពាន​ជាប់​នឹង​សាលាឃុំ​បឹង​សាលា​ខាងត្បូង ដែល​ជានិច្ចកាល​ទឹក​តែងតែ​បាន​ហូរ​ឆ្លងកាត់​ស្ពាន​កោះ​គុយ​នេះ​ជាប្រចាំ លុះ​ពេល​មាន​គេ​ចាក់ដី​លុប​បឹង​សង់​លំនៅឋាន​បែប​អាណាធិបតេយ្យ​ដូចខាងលើ ទឹកនឹង​ចាល់​ហូរ​ទៅ​មិនទាន់ ទើប​ក្លាយជា​ជំនន់​លិចលង់​ម្តងម្កាល​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណី​មាន​ការចាក់​ដី​លុប​បឹង​ដូចខាងលើ លោក វ៉ាន់ បូរ៉ា មេឃុំ​បឹង​សាលា​ខាងត្បូង​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ថា តាមពិត​ការ​លុប​បឹង​អន្លង់​គល់​នេះ គឺ​មិន​មាន​បញ្ហា​ប្រឈម​រហូត​ដល់​ធ្វើ​ឱ្យ​លិចលង់​លំនៅឋាន​ឬ​ស្រែ ចម្លារ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​ការ​ចាក់​លុប​នេះ​អ្នក​លុប​ក៏​មិន​ទាន់​បាន​ចាក់​លុប​បឹង​ទាំងស្រុង​នោះ​ទេ ដោយ​បាន​ទុកចន្លោះ​ឆ្ងាយ​ពី​ស្ពាន​កោះ​គុយ​ប្រហែល​១៥​ម៉ែត្រ​ឯណោះ​។​លោក​មេឃុំ  វ៉ាន់ បូរ៉ា បានឱ្យដឹង​ទៀត​ថា ការចាក់​ដី​បឹង​នេះ​គឺ​ផ្តើមឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ពី​៥​ទៅ​៦​គ្រួសារ ដើម្បី​សង់​លំនៅឋាន​នៅ​ទីនោះ ចឹង​ហើយ​ទើប​អាជ្ញាធរ​ពិបាក​នឹង​ការទប់ស្កាត់​ណាស់ ម្យ៉ាងទៀត​ពួកគាត់​សុទ្ធសឹង​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​លោក​បាន​ទម្លាយ​ទៀតថា លំនៅឋាន​ដែល​សង់​នៅលើ​ដី​បឹង​បេះ​មិន​ទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​នៅឡើយ​ទេ​។​

​ទោះជា​យ៉ាងណា ប្រភព​ពី​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួចខ្សឹប​ថា ចំណុច​បឹង​អន្លង់​គល់​ជាប់​នឹង​ស្ពាន​កោះ​គុយ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ឃុំ​ពីរ គឺ​ឃុំ​បឹង​សាលា​ខាងត្បូង និង​ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រមាណ​៥​ទៅ​៦​គ្រួសារ​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ម្នាក់​ធ្វើការ​ក្នុង​សាលា​ស្រុក​កំពង់ត្រាច​ផងដែរ ដោយ​គេ​បាន​ជម្រុញ​ឱ្យ​ពលរដ្ឋ​ចាក់​ដី​បឹង​សង់​ផ្ទះសំបែង​។​ប្រភព​ជាក់លាក់​បាន​បង្ហើប​ទៀតថា ការចាក់​វាត​យក​បឹង​អន្លង់​គ​ល់ពី​សំណាក់​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ខាងលើ ច្បាស់​ណាស់​គឺ​មន្ត្រី​ខិលខូច​ពិតជា​នៅ​ពីក្រោយ​នៃ​ការចាក់​រំលោភ​យក​ដី​បឹង​នេះ ព្រោះ​គេ​លេចឮ​ថា មាន​មន្ត្រី​ទាំង​នោះ​កំពុង​នាំគ្នា​រត់​ការ​ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ខាងលើ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​នៅ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​។​

​ចំពោះ​ករណី​មាន​ការឃុបឃិត​ចាក់​លុប​ដី​បឹង​យក​ធ្វើជា​កម្មសិទ្ធិ​ដូច​បាន​រៀបរាប់​ខាងលើនេះ កម្ពុជា​ថ្មី នឹង​ខិតខំ​ស្វែងរក​ព័ត៌មាន​ពិស្តា​បន្ថែម សម្រាប់​ចុះ​ផ្សាយ​នៅ​ទំព័រ​លេខ​ក្រោយ​ទៀត​៕ សេង ណា​រិទ្ធ​

 

r180530b1 r180530b5 r180530b4 r180530b3 r180530b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.