ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ប្តេជ្ញា​បន្ត​ពង្រឹង​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពបត់បែន ងាយស្រួល និង​អំណោយផល​បន្ថែមទៀត​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ប្តេជ្ញា​បន្ត​ពង្រឹង​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពបត់បែន ងាយស្រួល និង​អំណោយផល​បន្ថែមទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ទីក្រុង​តូ​ក្យូ​)៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា អគ្គនាយក​ក្រុមហ៊ុន​មីនេ​បៀមី​ត្សូ​មី (Minebea) ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាព​រីកចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន Minebea និង​អំពី​គម្រោង​នៃ​ការពង្រីក​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ។ នៅក្នុង​ជំនួប​នេះ​ផងដែរ លោក​អគ្គនាយក ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Minebea ទាំងអស់ បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្ក​លក្ខណៈ​គ្រប់បែប​យ៉ាង​ចំពោះ​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ឱ្យ​ដំណើរការ​ដោយ​រលូន និង​បាន​ជំរុញ​ទឹកចិត្ត​ដល់​វិនិយោគិន​ឱ្យ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​ថែម​ទៀត​នៅ​កម្ពុជា ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​សម្រេចចិត្ត​បោះទុន​វិនិយោគ និង​គ្រោង​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ដោយ សម្តេច បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​នៅ​ក្នុង​ការធានា​និរន្តរភាព​នៃ​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​វិនិយោគ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ យន្តការ​អនុវត្ត និង​ក្របខ័ណ្ឌ​គតិយុត្ត​ថ្មីៗ ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ឡូ​ជី​ស្ទីក​សំខាន់ៗ ដូចជា ផ្លូវ​លឿន ផ្លូវដែក និង​កំពង់ផែ ជាដើម ដើម្បី​ជួយ​សម្រួល និង​ផ្តល់​នូវ​ការលើកទឹកចិត្ត​ប្រកបដោយ​ភាពអនុគ្រោះ និង​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​សួន​ឧស្សាហកម្ម​កម្ពុជា​-​ជប៉ុន និង​ការកសាង​ផែនការមេ​ក្នុង​វិស័យ​ឡូ​ជី​ស្ទីក ដើម្បី​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅ​ជា​កំពង់ផែ​ស្នូល​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់ ។ លើសពីនេះ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ប្តេជ្ញា​បន្ត​ពង្រឹង​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពបត់បែន ងាយស្រួល និង​អំណោយផល​បន្ថែមទៀត ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.