ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជា​ឲ្យ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​ដែល​រកឃើញ​សារធាតុ​ញៀន​ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជា​ឲ្យ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​ដែល​រកឃើញ​សារធាតុ​ញៀន

​ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជា​ឲ្យ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​ដែល​រកឃើញ​សារធាតុ​ញៀន​ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជា​ឲ្យ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​ដែល​រកឃើញ​សារធាតុ​ញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​បញ្ជា​ឲ្យ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​តែម្ដង ចំពោះ​មន្ដ្រី​នគរបាល​រូប​ណា​ដែល​តេស្ដ​រកឃើញ​មាន​សារធាតុ​ញៀន​។​

​ការ​ដាក់​បទបញ្ជា​ក្នុង​ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ក្រសួងមហាផ្ទៃ ពី​សំណាក់​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំង​មណ្ឌល​សំចត​ប៉ោយប៉ែត នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សូម​ប្រកាស​តែម្ដង គឺ​គ្រប់​មន្ដ្រី​ក្រោម​ឱវាទ ពិសេស​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ក្រសួង​មហាផ្ទៃ ឲ្យតែ​ធ្វើ​តេស្ដ​ឃើញ​សារធាតុ​ញៀន មិន​អាច​អនុញ្ញាតឲ្យ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ​នោះទេ​។ បើ​មិន​យក​ពេលវេលា​នេះ​ដើម្បី​សម្អាតផ្ទះ​យើង​ទេ យើង​អត់​មាន​ពេល​សម្អាត​ទៀត​ទេ​។ ចំពោះ​មន្ត្រី​ក្រប​ខណ្ឌ​ស៊ីវិល មិនទាន់​មាន​ការណែនាំ​ជារួម​ទេ​»​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា បាន​ព្រមាន​ជាថ្មី​ម្ដងទៀត ចំពោះ​ជន​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​គ្រឿងញៀន សូម​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ ខណៈ​អ្នក​ដែល​ដឹង​ថា ខ្លួន​មាន​សារធាតុ​ញៀន ក៏​ត្រូវ​ស្វែងរក​វិធីសាស្ដ្រ​ដើម្បី​ផ្ដាច់​ចោល​។​

​គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ដ្រី បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​បន្ដ​បោសសម្អាត​គ្រឿងញៀន និង​កំណត់​ជា​គោលដៅ​អាទិភាព​។ សម្រាប់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ក៏​បាន​កំណត់​ទិសដៅ​អាទិភាព​មួយ លើ​ការប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ផងដែរ​។​

​ជា​តឹកតាង​ជាក់​ច្បាស់ នៅ​ដើម​នីតិកាល​នេះ យើង​ឃើញថា មាន​មន្ដ្រី​នគរបាល​មួយចំនួន​ហើយ ត្រូវ​បាន​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ជាតិ​កម្ពុ​ជា ក្រោយ​រកឃើញ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ខណៈ​តាម​បណ្ដា​អង្គភាព ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​បាន​បើក​យុទ្ធនាការ​ធ្វើតេស្ដ​ពិនិត្យ​រក​សារធាតុ​ញៀន​ទៅលើ​មន្ដ្រី​គ្រប់រូប​ដូចគ្នា​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.