ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​កម្លាំងចម្រុះ​ថ្នាក់ជាតិ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​៣​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​រយៈពេល ៦​ថ្ងៃ នៅ​ចំណុច​កដប​នៃ​ខេត្ត​ទាំង​៣

​កម្លាំងចម្រុះ​ថ្នាក់ជាតិ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​៣​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​រយៈពេល ៦​ថ្ងៃ នៅ​ចំណុច​កដប​នៃ​ខេត្ត​ទាំង​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ែន ផល្លិ​កា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក សុង ហុង អនុប្រធាន​រដ្ឋបាល​ជ​ល​ផល រួម​និង​អធិការដ្ឋាន រដ្ឋបាល​ជល ផល​ខាងត្បូង និង​ខាងជើង​បឹង​ទន្លេសាប​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​, ពោធិ៍សាត់ និង​កំពង់ធំ រួម​និង​កងរាជអាវុធហត្ថ​ចម្រុះ​ប្រចាំ​បឹង​ទន្លេសាប ដែល​កម្លាំង​សរុប​មាន​ចំនួន​៦៧​នាក់ មធ្យោបាយ​កាណូត​១៥​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​កដប ជាប់​ព្រំប្រទល់​ខេត្ត​ទាំង​៣​។​

​ជា​លទ្ធផល​កម្លាំងចម្រុះ បាន​ចុះ​រុះរើរ​បាំងសាច់​អួន​ចំនួន​២៤​កន្លែង ដែល​មាន​ប្រវែង ៦.៩០០​ម៉ែត្រ លប​លូ​សាច់​អួន​២៤​លប បង្គោល​បោះរ​បាំង​ចំនួន​៦៥០ ដើម និង​ចាក់ព្រលែង​ត្រី​ចំនួន​២៦០​គីឡូក្រាម ចូលទៅ​ក្នុង​បឹង​ទន្លេសាប​វិញ​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣​ថា កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ដូច​ខាងលើ​នេះ គឺ​អនុវត្ត​រយៈពេល​៦​ថ្ងៃ ដោយ​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​បន្ទាប់​ពី​ការចុះ​ប្រតិបត្តិ​ការបង្កា​ប​បទល្មើស​នេសាទ​រួមគ្នា​ទាំង​៣​ខេត្ត រយៈពេល​៦​ថ្ងៃ​រួច​ហើយ តាម​បណ្ដា​ខេត្ត​នីមួយៗ ត្រូវ​អនុវត្ត​កិច្ចការ​នេះ​បន្ត​ទៅ​តាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន ដោយ​ធ្វើយ៉ាងណា​មិន​ឲ្យ​កើតមាន​នូវ​បទល្មើស​នេសាទ ដែល​ជា​ការរាំងស្ទះ​ដល់​ការ​ចរាចរណ៍​របស់​ហ្វូង​ត្រី​ពី​បឹង​ទន្លេសាប ចុះ​ទៅ​ទន្លេមេគង្គ​លើ​ដើម្បី​ស្វែងរក​ចំណី​ទីជម្រក និង​បន្ត​ពូជ​ចាប់ពី​ខ្នើត ខែ​មិគសិរ ត្រូវ​នឹង​ខែ​ធ្នូ ខណៈ​ដែល​ទឹក​បឹង​ទន្លេសាប​ហូរ​ចេញ​ក្នុង​ល្បឿន​លឿន និង​ដើម្បី​ចិញ្ចឹម​កូនចៅ​បន្ត​ពូជពង្ស​តាម​សេចក្តីណែនាំ​របស់​ក្រសួង​កសិកម្ម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.