ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ករណី​ឃាតកម្ម​កូនដើម​ចាក់​សម្លាប់​ឪពុកចុង ព្រោះ​ទំនាស់​ក្នុង​គ្រួសារ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​, ស្រុក​ភ្នំព្រឹក ៖ នៅ​ចំណុច​ក្រុម ទី​៩ ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៨៖៤០​នាទី​មាន​ករណី “​ឃាតកម្ម​” មួយ​កើតឡើង ដែល​បង្កឡើង​ដោយ​ឈ្មោះ វណ្ណា​វី វិជ្ចា​នៈ ភេទ​ប្រុស អាយុ ប្រហែល ៣០​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​(​ត្រូវជា​កូន​ដើម​) បានធ្វើ​សកម្មភាព ប្រើប្រាស់​កាំបិត ស​(​ចិតបន្លែ​)​ចាក់​សម្លាប់ លើ​ជនរងគ្រោះ​ឈ្មោះ ហៃ សុភក្ត្រិ ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង (​ឪពុកចុង​)​បណ្តាលអោយ​ស្លាប់​នឹង​កន្លែងកើតហេតុ​។ មូលហេតុ​៖ ទំនាស់​គ្រួសារ​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន​, ប្រធាន​នាយកដ្ឋាន​កណ្ដាល និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មដា ដើម្បី​ស្រាវជ្រាវ​តាម​ជំនាញ​នីតិវិធី រហូតដល់​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​និង​ទីកន្លែង​លាក់ខ្លួន​។​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤៖៣០​នាទី កម្លាំង​ជំនាញ​យើង​បាន​បន្ត​ដឹកនាំ​សហការ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វណ្ណ​នី វច្ច​ណៈ ភេទ​ប្រុស អាយុ​៣០ ជនជាតិខ្មែរ នៅ​ចំណុច​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វែលវែង ខេត្ត​ពោធិ៍សាត់​។​

​បច្ចុប្បន្ន​នាយកដ្ឋាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ទៅ​ធ្វើ​ការសាកសួរ​នៅ​នាយដ្ឋាន ដើម្បី​បំពេញ​នីតិវិធី​ប្រគល់​ទៅឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​ផ្តន្ទាទោស​តាមច្បាប់​៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.