ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម ហ៊ី ព្រូ សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​ដើម្បី ត្រួតពិនិត្យ លិខិត​បទដ្ឋាន​គតិយុត្តិ និង​កន្លែង​ឃុំឃាំង បណ្តោះអាសន្ន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

ឯកឧត្តម ហ៊ី ព្រូ សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​ដើម្បី ត្រួតពិនិត្យ លិខិត​បទដ្ឋាន​គតិយុត្តិ និង​កន្លែង​ឃុំឃាំង បណ្តោះអាសន្ន របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​តំណាងឱ្យ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​នគរបាល​ព្រហ្មទណ្ឌ អញ្ជើញ​ដឹកនាំ លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង លោកនាយ នាយរង​ការិយាល័យ នគរបាល​ព្រហ្ម សន្តិសុខ ប្រឆាំង​គ្រឿងញៀន ប្រឆាំង​ការជួញដូរ​មនុស្ស ការពារ​នីតិជន នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ ឯកឧត្តម ហ៊ី ព្រូ សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ដើម្បី​ត្រួតពិនិត្យ លិខិត​បទដ្ឋាន​គតិយុត្តិ និង​កន្លែង​ឃុំឃាំង​បណ្តោះអាសន្ន ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ស្វាគមន៍ និង​ជម្រាបជូន​ក្រុមការងារ អំពី​ស្ថានភាព​ទូទៅ ការអភិវឌ្ឍ​រីកចម្រើន លិខិត​បទដ្ឋាន​គតិយុត្តិ និង​កន្លែង​ឃុំឃាំង​បណ្តោះអាសន្ន ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះដែរ ឯកឧត្តម ហ៊ី ព្រូ បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន អំពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​វិធានការ​បង្ការ ទប់ស្កាត់​អំពើ​ទារុណកម្ម​។​

​សូមជម្រាបថា​:​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​តួនាទី និង​ភារកិច្ច​ជាច្រើន​ក្នុង​នោះ គឺ​ការចុះ​ត្រួតពិនិត្យ​ជា​ទៀងទាត់​តាម​បណ្តា​មន្ទីរ​ឃុំឃាំង ពន្ធនាគារ និង​កន្លែង​ដកហូត​សេរីភាព​នានា​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល តាម​ទិដ្ឋភាព​ជាក់ស្តែង​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម ហ៊ី ព្រូ បាន​ជម្រាបជូន​ថា​៖ បេសកកម្ម​ចុះ​ត្រួតពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដែល​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ​ដើម្បី​ធានា​ការពារ បង្ការ ទប់ស្កាត់ និង​ឈាន​ដល់​ការលុបបំបាត់​ទាំងស្រុង​នូវ​អំពើ​ទារុណកម្ម​គ្រប់​ទម្រង់ និង​ពង្រឹង​កិច្ច​ការពារ​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ដកហូត​សេរីភាព ឱ្យ​រួចផុត​ពី​ការធ្វើ​ទារុណកម្ម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​ដើម្បី​ឱ្យ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ទារុណកម្ម​នេះ​ទទួលបាន​ជោគជ័យ គឺ​យើង​ត្រូវការ​កិច្ចសហការ និង​ការចូលរួម​យ៉ាង​សកម្ម​ពី​តួអង្គ​សំខាន់ៗ​ទាំងអស់ ជា​ពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ការរួបរួម​គ្នា​ក្នុង​ការបង្ការ ទប់ស្កាត់ និង​ឈាន​ដល់​ការលុបបំបាត់​ឱ្យបាន​ទាំងស្រុង​នូវ​ការធ្វើ​ទារុណកម្ម​គ្រប់​ទម្រង់​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​នា​ឱកាស​នោះ​ដែរ លោក​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​និង​ធ្វើឱ្យ​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.