ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

បុរស ទីទាល់ក្រ បាន​ស្លាប់​យ៉ាង​អាណោច​អ​ធម្ម ក្រោយ​ពី​ជាប់​ជើងម៉ង​

បុរស ទីទាល់ក្រ បាន​ស្លាប់​យ៉ាង​អាណោច​អ​ធម្ម ក្រោយ​ពី​ជាប់​ជើងម៉ង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ស្រុក​ថ្មគោល មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​ប្រទះឃើញ បុរស​ទីទាល់ក្រ​ម្នាក់​ឈ្មោះ ទូច វ៉ាត់ អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ក្រុមទី​៤​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង​១៤:០០​នាទី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ហែល​ទឹក​ទៅ​ដោះ​មង​តែម្នាក់ឯង តែ​អកុសល​ក៏​ត្រូវ​បាន​មង​រុំ​ជើង​ជាប់ បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់​នៅក្នុង​អាង​ម៉ាឈិ ដែល​ស្ថិតនៅ​ភូមិ​ឃុំ​ដែល​ជនរងគ្រោះ​ស្នាក់​នៅ​ខាងលើ ។​

​បើតាម​សម្តី​គ្រួសារ​សព​បាន​ប្រាប់ថា ជនរងគ្រោះ​គឺជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ រហូតដល់​ពេល​ខ្លះ​បាត់បង់​ការចងចាំ ដើរ​ដោះ​សម្លៀកបំពាក់​ក៏មាន មុនពេល​កើតហេតុ​៣​ថ្ងៃ​ជនរងគ្រោះ​ឈ្មោះ ទូច វ៉ាត់ មិន​បាន​ផឹកស្រា​ទេ​ដោយសារ​សុខភាព​មិន​ប្រសើរ ក្រោយ​កើត​ហេតុការណ៍ ដឹងថា​មាន​មនុស្ស​លង់ទឹក​ស្លាប់ លោក ហង្ស សីហា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ្រៃ​និង​មន្ត្រីនគរបាល​ជំនាញ​ផ្នែក​កោសល្យវិច្ឆ័​យក៏​បាន​ចុះ​មកដល់ក​ន្លែ​ង​កើតហេតុ ធ្វេី​ការ​ពិនិត្យលេ​ី​រាងកាយ​សាកសព​ដោយ​យកចិត្តទុកដាក់ ទៅ​លើ​ខ្លួន​សព ឈ្មោះ ទូច វ៉ាត់ ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ក្រោយពី​ពិនិត្យ​រួច ត្រូវបាន​មន្ត្រី​ជំនាញ​ចេញ​លិខិត​អនុញ្ញាតិ​អោយ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​អារញ្ញ​វា​សី ហៅ (​វត្ត​រ៉ូង​)​ស្ថិតក្នុង ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.