ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង​បាន បានអនុញ្ញាត​អោយ​សមា​គម​សហគ្រាស​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង​បាន បានអនុញ្ញាត​អោយ​សមា​គម​សហគ្រាស​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាគម​សហគ្រាស​វិនិយោគទុន​បរទេស​នៅ​កម្ពុជា និង​ការចូល​កាន់ដំណែង​នៃ​ក្រុមប្រឹក្សាភិបាល ក្រោម​អធិបតីភាព​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​មាន​ការចូលរួម​ពី​លោក​អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គី​ហ្គារីស៍ និង​ជា​ប្រធាន​សមាគម​អ្នកវិនិយោគ​បរទេស​នៅ​ខេត្ត​ស្វាយរៀង អស់លោក​-​លោកស្រី​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​តំណាង​អ្នកវិនិយោគ ដែល​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ថា​៖ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សូម​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ទាំងស្រុង ចំពោះ​គំនិត​ផ្តួចផ្តើម ដែល​នាំឲ្យ​មាន​ការ​ចងក្រង​ជា​សមាគម​របស់​អស់លោក លោកស្រី​ជា​អ្នកវិនិយោគ​បរទេស ក្នុង​ខេត្ត​ស្វាយរៀង​នាពេលនេះ ដោយ​មើលឃើញ​ថា​សមាគម​នេះ ជា​យន្តការ នឹង​ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការប្រមូលផ្តុំ​នូវ​បញ្ញាញាណ ការពិគ្រោះ​យោបល់​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​នៃ​ការដាក់ទុន វិនិយោគ ការធ្វើ​អាជីវកម្ម ការជួយឧបត្ថម្ភ និង​ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក របស់​សមាជិក ដែល​នឹង​ជួយ​ដល់​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​ក្រុមហ៊ុន ហើយ​ដែល ការរីកចម្រើន​នេះ មិន​ត្រឹមតែ​ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង ផ្តល់​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា​៖ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ ចំនួន​៩​កន្លែង មាន​រោងចក្រ ជាង ១៥០​កន្លែង (​បើ​រួមទាំង​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​ផ្សេងៗ សរុប​២៧៦​កន្លែង​) បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៩​ម៉ឺន​នាក់ ដែល​ជា​ប្រភព ចំណូល​ផ្ទាល់​ដល់​កម្មករ​កម្មការិនី សរុប​ជា​ទឹកប្រាក់​ប្រមាណ ២៨៤​លាន​ដុល្លារ​/១​ឆ្នាំ ដោយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​ជីវភាព រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ។

​ឯកឧត្តម ប៉េង ពោធិ៍​សា បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ដែល​ក្នុង​នាម​អាជ្ញាធរខេត្ត នៅតែ​មាន​មហិច្ឆតា ចង់បាន ហើយ​ស្វាគមន៍​ជានិច្ច​ចំពោះ គ្រប់​ការវិនិយោគ​ទាំងអស់​មក​កាន់​ខេត្ត​ស្វាយរៀង នឹង​ត្រៀមខ្លួន​ជានិច្ច​ជួយ​សម្របសម្រួល គាំទ្រ និង​សហការ ដើម្បី​ផ្តល់​ភាពកក់ក្តៅ ជំនឿ​ទុកចិត្ត ការពារ​សន្តិសុខ​សុវត្ថិភាព និង​បង្ក លក្ខណៈ​គ្រប់​សព្វបែបយ៉ាង​ជូន​ក្រុមហ៊ុន និង​អ្នកវិនិយោគ​ទាំងអស់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.