ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត​!!!

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៧ និង​០០​នាទី ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​កាស៊ីណូ​ហ្គោដ​វើល ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​ករណី​នេះ​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ គឹម ស៊ាន​លី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ១.​ឈ្មោះ ឡូញ ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​។ ២.​ឈ្មោះ រុន នោរី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ​ទាំង​២​នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ វត្ថុតាង​ចាប់​យក​មាន ១.​កាក់​ឈីប លេខ​៥០០០ ចំនួន​០១​កាក់​,២.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ​បាត់ដំបង 1AQ-98 38 ចំនួន​០១​គ្រឿង​, ៣.​ខ្សែក​លោហធាតុ ពណ៌​ក្រហម ប្រវែង​២៥ សង់ទីម៉ែត្រ ចំនួន​០១​ខ្សែ​, ៤.​ខ្សែដៃ​លោហធាតុ ពណ៌​លឿង ប្រវែង​០៧ សង់ទីម៉ែត្រ ចំនួន​០១​ខ្សែ​, ៥.​ចិញ្ចៀន​លោហធាតុ ពណ៌​លឿង មាន​ដាំ​ត្បូង​ពណ៌​ស ចំនួន​០១​វង់​, ៦.​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត​ចំនួន​០១​សន្លឹក​, USB ផ្ទុក​ទិន្នន័យ​វី​ដី​អូរ ចំនួន​០១​។​

​លោក​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ដើមបណ្តឹង បាន​ឃើញ​ជនសង្ស័យ​ឈ្មោះ ឡូញ ពៅ លួច​យក​កាក់​ឈីប​របស់​ក្រុមហ៊ុន​ចំនួន​០១​កាក់ ដែល​មាន​តម្លៃ​៥,០០០​បាត ដាក់​ក្នុង​អាវ ភ្លាម​នោះ​ក្រុមហ៊ុន​កាស៊ីណូ បាន​សួរនាំ​ជនសង្ស័យ​សួរនាំ និង​បាន​សារភាពថា ធ្លាប់​លួច កាក់​ឈីប​របស់​ក្រុមហ៊ុន​ជាច្រើន​លើក​មក​ហើយ​ក្នុង​រយៈពេល​០៣​ខែ​ជាប់​គ្នា ពេល​លួច​កាក់​បាន​ខ្លួន​បាន​យក​កាក់​នោះ​ទៅ​ប្រគល់​ឱ្យ​ភ្ញៀវ​ឈ្មោះ រុន នោរី ដើម្បី​ដូរ​យកប្រាក់​ចែក​គ្នា​ចាយ ដែល​សរុប​ជា​ទឹកប្រាក់​ទាំងអស់​ចំនួន ប្រហែល​៣០០,០០០​បាត​(​សាមសិប​ម៉ឺន​បាត​)​លុយ​ថៃ ហើយ​នាំ​ខ្លួន​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ប៉ោយប៉ែ​ត​ដើម្បី​សួរនាំ​។

​ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​បាន​លួច​យក​កាក់​ឈីប របស់​ក្រុមហ៊ុន​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.