ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

គណបក្ស​ប្រជាជន​ខេត្ត​ពោធិ៍សាត់ ផ្សព្វផ្សាយ​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា​

គណបក្ស​ប្រជាជន​ខេត្ត​ពោធិ៍សាត់ ផ្សព្វផ្សាយ​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​០៩-១០ ខែ​ធ្នូ ឆ្នាំ​២០២៣​កន្លងទៅ នៅ​វិមាន​៧​មករា​។​

​អង្គប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ស្នាក់ការ​គណបក្ស​ខេត្ត ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​ថ្នាក់កណ្តាល ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការ​គណបក្ស​ខេត្ត គណៈអចិន្ត្រៃយ៍​គណៈបក្ស​ខេត្ត គណៈកម្មាធិការ​គណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារ​ចុះ​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្ត ប្រមាណ​ជាង​១​ពាន់​នាក់​។​

​គួរបញ្ជាក់​ថា មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឡើង​នៅ​វិមាន​៧​មករា រយៈពេល​២​ថ្ងៃ បាន​បិទ​បញ្ចប់ នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​នឹង​លទ្ធផល​ប្រកបដោយ​ជោគជ័យ​។ មហាសន្និបាត​វិសាមញ្ញ ធ្វើឡើង​នៅ​ថ្ងៃទី​០៩-១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោម​អធិបតិភាព សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អនុប្រធាន​គណបក្ស​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​។​

​នៅ​ក្នុង​មហាសន្និបាត គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណបក្ស ព្រមទាំង​បោះឆ្នោត​បន្ថែម​សមាជិក​ថ្មី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​២៣​រូប និង​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៤៩៦​រូប ដែល​ធ្វើឱ្យ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា កើន​ដល់​ចំនួន​១៣១២​នាក់​។ ជាមួយគ្នា​នោះ ក៏​មាន​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន​៧​រូប​ផង​ដែរ​។​

​អង្គសន្និបាត បាន​ពិភាក្សា​និង​អនុម័ត​របាយការណ៍​ស្តីពី «​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ​២០២៣ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០២៤»​។ មហាសន្និបាត​បាន​វាយតម្លៃ​ថា ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បានសម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន​ទោះបី​ត្រូវ​រង​ឥទ្ធិពល​ពី​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​អន្តរជាតិ ព្រមទាំង​ផលវិបាក​នៃ​ជំងឺ​កូវី​ដ​-១៩ និង​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ក្ដី​។ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​បន្ត​មក​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែលមាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ត្រូវបាន​ថែរក្សា​យ៉ាងរឹងមាំ​ដែល​បង្ក​លក្ខណៈ​ឱ្យ​ជីវភាព​សង្គម​លើ​គ្រប់​វិស័យ​មាន​ដំណើរការ​ប្រកបដោយ ភាព​វិជ្ជមាន​។ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​សេចក្តីសម្រេចចិត្ត​ចំនួន​៩​ចំណុច​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.