ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៧៧» មាន​កម្ពស់ ៧​ជាន់ នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៧៧» មាន​កម្ពស់ ៧​ជាន់ នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៧៧» មាន​កម្ពស់ ៧​ជាន់ នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​

​នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​ថ្លែងថា «​អគារ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៧៧» ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ គឺជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ដែល​ប្រសូត្រ​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​គ្រប់ែបបយ៉ាង​របស់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ផល​វិជ្ជមាន​នៃ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​សុខាភិបាល របស់​កម្ពុជា ជាពិសេស​ការជំរុញ​វិស័យ​សុខាភិបាល​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​លើកឡើង​ថា ក្នុងនាម​ក្រសួង​ការពារជាតិ សូម​សម្តែង​ការអបអរសាទរ​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការសាងសង់ «​អគារ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៧៧» របស់​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ដែល​ជា​កន្លែង​ប្រកប​សក្តានុពល​ក្នុង​ការផ្តល់​សេវា​ថែទាំ​សុខភាព ប្រក​ដោយ​គុណភាព ប្រសិទ្ធភាព ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​ក្រុមគ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏​បាន​យក​ឱកាស​នេះ​សម្តែង​នូវ​ការ​កត្តញ្ញូតាធម៌​ដ៏​ជ្រាវជ្រៅ​បំផុត​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការធ្វើ​ទំនើបកម្ម មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ឱ្យមាន​ការអភិវឌ្ឍ​ចាប់តាំងពី​ឆ្នាំ​១៩៨៨ រហូត​មាន​ការរីកចម្រើន​ឥតឈប់ឈរ​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ឱ្យដឹងថា មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ផ្នែក​សុខាភិបាល ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូត​មក​បច្ចុប្បន្ន​ក្នុង​ការថែទាំ ព្យាបាល​ជំងឺ​ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​ក្រុមគ្រួសារ​កងទ័ព​។ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​

​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​រយៈពេល​ជិត​២៥​ឆ្នាំ​មកនេះ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ ធ្វើឱ្យ​កម្ពុជា មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុងនោះ​បាន​ធ្វើឱ្យ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា មានលទ្ធភាព​ពង្រឹង​សមទ្ធ​ភាពទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ការលើកកម្ពស់​សមត្ថភាព​ក្រុម​វេជ្ជបណ្ឌិត​ជាដើម​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួង​ការពា​ជាតិ និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បានឱ្យដឹងថា នៅ​ឆ្នាំ​២០២២ ក្នុង​ពេល​ប្រទេស​ជាតិ​បាន​ឆ្លង​ផុត​ពី​វិបត្តិ​ជំងឺ​កូវី​ដ​១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ បាន​ជួយ​គាំទ្រ​ឧបត្ថម្ភ​សាងសង់​អគារ​សង្គ្រោះ​ដំបូង ដែល​បាន​បញ្ចុះ​សិលា​សាងសង់ កាលពី​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បាន​បញ្ចប់​ការកសាង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ និង​បាន​ប្រសិទ្ធ​នាម​អគារ​នេះ​ថា «​អគារ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៧៧»​។​

​អគារ​នេះ​មាន​ទទឹង​១៥,៦​ម៉ែត្រ និង​បណ្ដោយ ៣៦,៩​ម៉េត្រ កម្ពស់​៧​ជាន់ ស្មើនឹង ៣១,៨៥​ម៉ែត្រ អាចដាក់​គ្រែ​ព្យាបាល​អ្នកជំងឺ​បាន​ចំនួន ៧៣​គ្រែ បន្ទប់​បុគ្គលិក​បំពេញការងារ​ចំនួន​១៥​បន្ទប់​។ នៅ​ជាន់​ផ្ទាល់​ដី មាន​បន្ទប់​បុគ្គលិក​បំពេញការងារ ០២​បន្ទប់​, បន្ទប់​សង្គ្រោះ​០២ មាន​គ្រែ​ចំនួន​១០, បន្ទប់​ដាក់​ប្រព័ន្ធ អុកស៊ីសែន​០១ និង​បន្ទប់​ដាក់​ម៉ាស៊ីនបូមទឹក និង​ពន្លត់​អគ្គីភ័យ​០១​។​

​នៅ​ជាន់​ទី​១ មាន​បន្ទប់​ពិនិត្យ​ភ្នែក​០៣, បន្ទប់​ពិនិត្យ​ត្រចៀក ច្រមុះ បំពង់ក​០២, បន្ទប់​ដាក់​ម៉ាស៊ីន QRS និង​ម៉ាស៊ីន EECP ០២ និង​បន្ទប់​ពិនិត្យ​ជំងឺ​ទូទៅ​០២​។ នៅ​ជាន់​ទី​២ ទី​៣ ទី​៤ និង​ទី​៥ មាន​បន្ទប់​អ្នកជំងឺ​ចំនួន ៣៣​បន្ទប់ និង​បន្ទប់​ប្រជុំ​០១ ចំណុះ​៧០​នាក់​។​

​ជាមួយគ្នានេះ មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ក៏​បាន​ធ្វើ​ការបំពាក់​ម៉ាស៊ីន​មួយ​ចំនួន ដូចជា ម៉ាស៊ីន MRI 1.5 tesla ០១​គ្រឿង​, ម៉ាស៊ីន​លាង​ឈាម​០៧​គ្រឿង​, ម៉ាស៊ីន​ផលិត​ទឹក​សម្រាប់​លាង​ឈាម ០១​គ្រឿង​, ម៉ាស៊ីន​ជំនួយ​ដង្ហើម​០៦​គ្រឿង​, ម៉ាស៊ីន​ដាក់​ថ្នាំ​សណ្ត​០២​គ្រឿង​, ម៉ាស៊ីន Monitoring ៣០ គ្រឿង និង​សម្ភារៈ​ឧបករណ៍​ពេទ្យ​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.