ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

លោក ជាវ តា​យ​ជួបប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​និង អាជ្ញាធរ​ក្រុង សង្កាត់​ប្រជាពលរដ្ឋ​ដើម្បី​សម្របសម្រួល​ដោះស្រាយ​ផលប៉ះពាល់​ការរៀបចំ​ប្រព័ន្ធ​ផ្លូវ លូ ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​រសៀល ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ ក្រុង សង្កាត់ ឃុំ​និង​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​ផលប៉ះពាល់​លើ​ការអនុវត្ត​គម្រោង​សាងសង់​ផ្លូវ បេតុង​ចំនួន​ពីរ​ខ្សែ​ក្នុង​ក្រុង​កំពត​ខេត្ត​កំពត​។​

​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​លើក​ពី​គោលបំណង​កិច្ចប្រជុំ​នាពេលនេះ គឺ​ជួប​ប្រជុំ​ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ផលប៉ះពាល់​ដែល​ធ្វើឱ្យ​មាន​ភាព​រាំងស្ទះ​ដល់​ដំណើរ​ការងារ​អនុវត្ត​គម្រោង​រៀបចំ​ការសាងសង់​ប្រព័ន្ធ​ផ្លូវ លូ​ក្នុង​ក្រុង​កំពត សំដៅ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​កំពត​មាន​ភាព​ទាក់ទាញ​និង​មាន​អា​នាម័យ​បរិស្ថាន​រួម​និង​សោភ័ណភាព​បាន​កាន់តែ​ល្អប្រសើរ​។​

​ដូចនេះ​ពាក់ព័ន្ធ នឹង​គោលបំណង​កិច្ចប្រជុំ​នេះ​លោក អភិបាលខេត្ត​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​ការសាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ត្រូវធ្វើ​យ៉ាងណា​សម្របសម្រួ​លតាម​យុទ្ធសាស្ត្រ​ឈ្នះៗ ព្រោះថា​ការ​សំណូមពរ​របស់​រដ្ឋបាល​ក្រុង​ក៏​ដូច​ខេត្ត​នេះ​មិនមែន​មានន័យ​សំរាប់​បំរើ​តែ​ផលប្រយោជន៍​ឱ្យតែ​បុគ្គល​ណា​ម្នាក់​ឡើយ ពោល​គឺ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ឬ​សម្រាប់​បុគ្កល​អ្នក​ធ្វើ​សម្បទាន​ផ្ទាល់​ខ្លួន​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ពាក់ព័ន្ធ​ជុំវិញ​ការងារ អនាម័យ​ក្រុង លោក អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​មន្ត្រី​ចៅសង្កាត់​យកចិត្តទុកដាក់​ពី​វិធានការ​លើ​ការដ្ឋាន​សាងសង់​ផ្សេងៗ​ត្រូវ ឱ្យ​ម្ចាស់​សំណង់​ធ្វើ​ការហុំព័ទ្ធ​ការដ្ឋាន​ឱ្យមាន​សុវត្ថិភាព​។​ហើយ​ចៅសង្កាត់ ទាំង​៥​ត្រូវ ទទួល​ការខុសត្រូវ​រាល់​សម្រាម​តាម​ដងផ្លូវ បើ​ទំហំ​ការងារ​នោះ​ធំ​ត្រូវ​រាយការណ៍​មក​ក្រុង ឬ​មក​រដ្ឋបាលខេត្ត​ដើម្បី​រួមគ្នា​គិតគូរ​ដោះស្រាយ​ព្រមទាំង​ជំរុញ​ផង​ដែរ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​និង​ចូលរួម​ផង​ដែរ​ពី​បញ្ហា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ក្រុង​។​

​ជា​លទ្ធផល​កិច្ចប្រជុំ​នេះ​បាន​សម្របសម្រួល​ដោះស្រាយ​លើ​ករណី​ផលប៉ះពាល់​គម្រោង​អនុវត្ត​ផ្លូវ​បេតុង​០១​ខ្សែ​ស្ថិតនៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត តាម​សំណើរ​ប្រជាពលរដ្ឋ​ចំនួន​៧០​គ្រួសារ​ប៉ុន្តែ​មាន​ផលប៉ះពាល់​ចំនួន​០៣​គ្រួសារ​ដែល​បាន​សង់​សំណង់​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​បាន​បន្ត​នីតិវិធី​សម្របសម្រួល​ដោះស្រាយ​បន្តបន្ទាប់​។

​រីឯ​ផ្លូវ​មួយ​ខ្សែ​ទៀត​ស្ថិត​នៅ​សង្កាត់​កំពង់បាយ​មាន​ផលប៉ះពាល់​០១​គ្រួសារ​ដែរ​ក៏​បាន​លើក​បន្ត​ការដោះស្រាយ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180526b7 r180526b8 r180526b9 r180526b10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.