ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ខែ​វិច្ឆិកា និង​ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ ជូន​ដល់​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយការិយាល័យ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ មេបញ្ជាការ​វរ​:​សេនា​តូច​ការពារ​ព្រំដែន​គោគ​ទាំង​៤​។​

​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​លើ​របៀប​វរ​:​ធំៗ​ចំនួន​២​រួមមាន​៖
*​ទី​១៖ ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ (​គិតពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣) និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​
*​ទី​២៖ ផែនការ ការពារ និង​សន្តិសុខ​សណ្តាប់​ក្នុងសង្គម​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​កោតសរសើរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី គ្រប់​ផ្នែក​ពាក់ព័ន្ធ​រហូត​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​។

​លោក​បាន​ជំរុញ​ដល់​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​ខ្នង​ផ្ទះ និង​ស្តាប់​ការ​សំណូមពរ បញ្ហា​ប្រឈម​នានា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ក្នុង​សហគមន៍ ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ជំនាញ ពិសេស​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ ត្រូវ​បន្ត​ផ្តល់​សេវា​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។ ត្រូវ​ពង្រឹង របៀបរបប​ការងាររដ្ឋបាល និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើ​ង​។ ត្រូវ​បន្ត​អនុវត្ត​ការងារ តួនាទី ភារកិច្ច​ឲ្យបាន​ល្អ​។ ត្រូវ​ព្យាយាម​ពង្រឹងសមត្ថភាព ចំណេះ​ជំនាញ ច្បាប់​បច្ចេកវិទ្យា​ជាដើម​។ ចំពោះ​នគរបាល​ការពារ​ព្រំដែន​គោក​ត្រូវ​គ្រប់គ្រង​សភាពការណ៍​ព្រំដែន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ផ្សព្វផ្សាយ និង​ដាក់​ចេញ​នូវ​ផែនការ ការពារ ដល់​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ យកចិត្តទុកដាក់ ការពារ​សន្តិសុខ សុវត្ថិភាព ក្តាប់​សភាពការណ៍​ទូទៅ ទ្រោល​សភាពការណ៍​ផ្សេងៗ ត្រូវ​ត្រៀមកម្លាំង​អន្តរាគមន៍ និង​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.