ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​មិ​ទ្ទិញ អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៥ ថ្ងៃ​បង្កើត​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ២ ធ្នូ

សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​មិ​ទ្ទិញ អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៥ ថ្ងៃ​បង្កើត​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ២ ធ្នូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​គណៈអធិបតី លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​រដ្ឋសភា និង​ជា​សមាជិកា​ប្រតិបត្តិ សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ថ្នាក់កណ្តាល និង​លោកជំទាវ អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​ពោធិ៍សាត់ ក្នុង​មិ​ទ្ទិញ​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៥ ថ្ងៃ​បង្កើត​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ «២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣» នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន​សែន​។​

​អង្គ​មិទ្ធិ​ញ​នេះ បាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី អនុប្រធាន និង​សមាជិកា កិត្តិយស ប្រធាន អនុប្រធាន និង​សមាជិកា គណៈកម្មការ សាខាសមាគម​នារី​ខេត្ត ក្រុម​ចលនា​ស្ត្រី​ខេត្ត និង​បណ្តាញ​សមាគម​នារី បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន​ទៀត​។​

​បន្ទាប់ពី​លោក​ជំទាវ ឈឹម ស៊ីណា សមាជិកា​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ សាខាសមាកម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ពោធិ៍សាត់ បាន​ជម្រាបជូន​អំពី​ប្រវត្តិ សកម្មភាព និង​រចនាសម្ព័ន្ធ​តាំង ពី​ថ្នាក់លើ​រហូតដល់​ថ្នាក់មូលដ្ឋាន របស់​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​នោះ​រួចមក​, លោកជំទាវ អាំង សុជាតា ខូយ​រីដា និង​លោកជំទាវ ឯម ប៉ុណ្ណា បាន​អាន​សា​លិខិត របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ថ្លែង​ក្នុង​មិ​ទ្ទិញ​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៥ ថ្ងៃ​បង្កើត​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិ​វឌ្ឋន៍ «២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣»​។​

​ថ្នាក់ដឹកនាំ​ស្ត្រី​ទាំង​២​រូប បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​នេះ ក្នុង​គោលបំណង​គោរព​ដឹងគុណ ចំពោះ​បងប្អូន​នារី​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី បំពេញ​ភារកិច្ច​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់ និង​ជា​ការ​រំលឹក​ឡើងវិញ​នៃ​ដំណើរ​ចាប់ផ្តើម​រស់រានមានជីវិត រួចផុត​ពី​គ្រោះមហន្តរាយ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នា​ថ្ងៃ ២ ធ្នូ ១៩៧៨​។ ក្នុង​រយៈពេល​៤៥​ឆ្នាំ ប្រជាជន​កម្ពុជា បាន​រួមរស់​ជាមួយ​គ្នា ពុះពារ​ឆ្លងកាត់​ឧបសគ្ក តូច ធំ និង​បាន​ចារឹក​ជាប់​ក្នុង​មនសិកា​ជន​គ្រប់ៗ​រូប និង​បាន​ក្លាយទៅជា​កម្លាំង​យ៉ាង​ធំធេង ក្នុង​ការបង្កើតឡើង​នូវ​សមិទ្ធផល​ធំៗ នៃ​សង្គមជាតិ​។​

​ក្នុង​ដំណើរការ​វែងឆ្ងាយ​នា​កន្លងមកនេះ សមាគម​នារី​កម្ពុជា បាន​ចូលរួម និង​បង្កើត​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ មិន​អាច​កាត់ថ្លៃ​បាន សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​រៀនសូត្រ​តាម​។ ជាមួយគ្នា​នោះ​សមាកមនារី​គ្រប់​ថ្នាក់ គ្រប់ផ្នែក បាន​អនុវត្ត​គោលការណ៍​ទាំង ១១​ខ និង​លើសពី​នេះ គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខសន្តិភាព​ពេញលេញ ក្នុង​ផ្ទៃ​ប្រទេស និង​មាន​ការអភិវឌ្ឍន៍ ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច និង​រក្សា​បាន​ស្ថេរភាព​ម៉ា​ក្រូ សេដ្ឋកិច្ច​ល្អប្រសើរ​។​

​ថ្នាក់ដឹកនាំ​ស្ត្រី​ទាំង​២​រូប បាន​សម្តែង​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​ម្តាយ បងស្រី ប្អូនស្រី​ទាំងអស់ ដែល​បាន លះបង់​កូនចៅ ប្តី​សី ជា​ទី​ស្រឡាញ់​ចូល​បម្រើ​ជាតិ​មាតុភូមិ ជា​គម្រូ​ដ៏​ល្អ និង​សូម​លំឱនកាយ​គោរព​ដល់​វិញ្ញាណក្ខ័ន្ធ ដល់​អ្នក​ទាំងនោះ បាន​ទៅ​សោយសុខ​ក្នុង​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ជាមួយគ្នា​នោះ សូម​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​សម្តេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម​, សម្តេច​តេជោ ហ៊ុន សែន​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រមទាំង​ឥស្សរជន​សំខាន់ៗ ព្រមទាំង​នារី នៃ​បណ្តា​ប្រទេស​ជា​មិត្ត សប្បុរសជន ដៃគូ​អភិវឌ្ឍន៍ ជាតិ និង​អន្តរជាតិ ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​ដោយ​ស្មោះ ដល់​សមាគមនារី​គ្រប់​ដំណាក់កាល​។​

​ក្នុងឱកាស​នោះ សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ ក៏​បាន​ចែក​ជូន​វត្ថុ​កំដរ​ដៃ ដល់​ថ្នាក់ដឹកនាំ​សមាគម​នារី ដែល​បាន​បំពេញការងារ ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​បច្ចុប្បន្ន ចំនួន​២២​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម​, ត្រីខ​១​យួរ​, ឃី​ត​១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល ព្រមទាំង​រៀបចំ​អាហារ​សាមគ្គី​ប្រកបដោយ​បរិយាកាស​រីករាយ​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.