ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

យុទ្ធភ័ណ្ឌ​សេសសល់​ពី​សម័យ​សង្គ្រាម​បានប​ង្ក​នូវ​សោកនាដកម្ម​ដល់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​នា​ស្រុក​សំឡូត ខេត្ត​បាត់ដំបង

យុទ្ធភ័ណ្ឌ​សេសសល់​ពី​សម័យ​សង្គ្រាម​បានប​ង្ក​នូវ​សោកនាដកម្ម​ដល់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​នា​ស្រុក​សំឡូត ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​សុក្រ ១១​រោច ខែកត្តិក​ឆ្នាំថោះ​បញ្ច​ស័ក​ព​.​ស​.២៥៦៧​ត្រូវ​នឹង​ថ្ងៃទី ០៨​ខែ ធ្នូ ឆ្នាំ​២០២៣​វេលា ម៉ោង​៩​និង​០០​និង​២០​នាទី​នៅ​ចំណុច​ក្រុមទី ៥ ភូមិ កញ្ចាំង ឃុំ​ស៊ុង ស្រុក សំឡូត​ខេត្ត​បាត់​ដំ បង​។​មាន​ករណី​គ្រោះថ្នាក់​ដោយសារ យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​(​មីនតោន​)​មួយ​បាន​កើតឡើង ក្នុងខណ​:​ដែល​បុរស​ឈ្មោះ ភន ភេទ ភេទ ប្រុ ស អាយុ ២៨ ឆ្នាំ ស្នាក់​នៅ​ក្រុម​ទី​៤​ភូមិ ស្វាយជ្រុំ ឃុំ កំពង់​ល្ពៅ ស្រុក សំឡុត ខេត្ត បាត់ដំបង កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចំការ​ដំ ឡូង​នៅ​ចំណុច​ខាងលើ ក៏​ស្រាប់តែ​ត្រាក់ទ័រ​ជាន់​ចំ​មីនតោន​កង់​ខាងមុខ​បណ្តាលឱ្យ​ផ្ទុះ​ឡើង​ខូចខាត​ត្រាក់ទ័រ​មួយ​កំណាត់​មុខ និង​រូប​គាត់​ដែល​បើកបរ​ត្រាក់ទ័រ​រងរបួស​ធ្ងន់​ខ្ទាត​ចេញពី​លើ​ត្រាក់ទ័រ ហើយ​ភ្លាមៗ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន នគរបាល​ស្រុក​សំឡូត និង​នគរបាល នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០ បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ រួមជាមួយ​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដើម្បី​ពិនិត្យ​បញ្ហា​នៅ​ទីនោះ​។​

​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សំឡូត បានឱ្យដឹងថា ដី​ចំការ​ដែល​កើតមាន​ឧប្បត្តិហេតុ​នា​ថ្ងៃ​នេះ​មិនមែន​ជា​ដី​ថ្មី​នោះទេ ពោល​គឺជា​ដី​ចំការ​ដែល​បាន​ភ្ជួរ​រា​ស់ បង្កបង្កើ ន​ផល យូរ​ឆ្នាំ​មកហើយ ក៏​ប៉ុន្តែ​នៅ​ថ្ងៃនេះ​ក៏​ជួប​គ្រោះថ្នាក់​បែ ប​នេះ​តែម្តង ហើយ​តាម​ការ​សន្និ ដ្ឋា​ន​គ្រាប់មីន​ដែល​ផ្ទុះ​នេះ​គឺជា​គ្រាប់ មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ជនរងគ្រោះ​រស់នៅ​ឃុំ​កំពង់​ល្ពៅ មក​ស៊ីឈ្នួល​ភ្ជួរដីចំការ​ឱ្យ​អ្នកភូមិ​នៅ​ឃុំ​ស៊ុង ស្រុក​សំឡូត​។​

​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត គឺជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួចស្រាវ​មួយ​ក្នុងចំណោម​សមរភូមិ​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន កម្ពុជា -​ថៃ ហេ​ី​យ​យុទ្ធភ័ណ្ឌ​ជា​សំណល់​ពី​សង្ក្រាម​ស្ថិត​នៅក្នុង​ដី​នៅឡេ​ី​យ បេ​ី​ទោះបីជា​មាន​ការ​បោស​សំអាត​ជា​បន្តបន្ទាប់​ពី សំណាក់​អង្គភាព​ជំនាញ​នានា​ក្តី និង​យូរៗ​ម្តង​យុទ្ធភ័ណ្ឌ​ទាំងនេះ បាន​បង្ក​នូវ​សោក នាដកម្ម ដល់​អាយុជីវិត របួស​ពិការ ខូចខាត​ទ្រព្យសម្បត្តិ ប្រជា​ពលរដ្ឋ​ស្លូតត្រង់​នៅ​តំបន់​នោះ​គួរ​ឱ្យ​រន្ធត់ តក់ស្លុត​បំផុត ៕​ា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.