ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២៣ៈ៤០នាទី ក្រោមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចេញល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកែងហាង២៥០០ ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៩នាក់ និងវត្តុតាងមួយចំនួន ដូចខាងក្រោម៖
១.ឈ្មោះ ទត ចដរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់។
២.ឈ្មោះ សណ មករ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ.សង្កាត់.ជាមួយគ្នា។
៣.ឈ្មោះ ល ឡង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង។
៤.ឈ្មោះ លង ឡ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ.ឃុំ.ជាមួយគ្នា។
៥.ឈ្មោះ សយ បធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ.ឃុំ.ជាមួយគ្នា។
៦.ឈ្មោះ គន សហ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ.ឃុំ.ជាមួយគ្នា។
៧.ឈ្មោះ គន សរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ.ឃុំ.ជាមួយគ្នា។
៨.ឈ្មោះ ឯ លឈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក រស់នៅភូមិ.ឃុំ.ជាមួយគ្នា។
៩.ឈ្មោះ ប កដ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចំការតាពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង។
វត្ថុតាងដកហូតបានរួមមាន:
១.កាំបិតផ្កាក់ ចំនួន០១ដើម
២.កាំបិតប៉ាំងតោ ចំនួន០១ដើម
៣.ដាវកែឆ្នៃ ចំនួន០១ដើម
៤.ទូរស័ព្ទ ចំនួន០៤គ្រឿង
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕




