ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

កម្លាំង​ជំនាញ​នៃ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​តនៈ ចាប់ខ្លួន​ជនសង្ស័យ ក្រោយ​ពី​ចាក់សោរ​បង្ខាំង​ប្អូនស្រី​បង្កើត និង​កាន់​កាំបិត​ខ្វែវ​ដើរ​បំភ័យ​អ្នកស្រុក​

កម្លាំង​ជំនាញ​នៃ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​តនៈ ចាប់ខ្លួន​ជនសង្ស័យ ក្រោយ​ពី​ចាក់សោរ​បង្ខាំង​ប្អូនស្រី​បង្កើត និង​កាន់​កាំបិត​ខ្វែវ​ដើរ​បំភ័យ​អ្នកស្រុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​តនៈ ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​បែក​ថ្នាំ ក្រោយ​រូបគេ​បាន​ចាក់សោរ​បង្ខាំង​ប្អូនស្រី​បង្កើត​ដែល​កំពុង​ពរ​ពោះ​ម្នាក់​ទុក​ក្នុងផ្ទះ​និង​កាន់​កាំបិត​ខ្វែវ​ដើរ​បំភ័យ​អ្នកស្រុក​។​

​ហេតុការណ៍​គួរអោយ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​ជនសង្ស័យ​មានឈ្មោះ ខៀវ សារិទ្ទ ហៅ ពោ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ដែល​ជនសង្ស័យ​រូប​នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​ប្អូនស្រី​ម្នាក់​បាន​បញ្ជាក់ថា បងប្រុស​របស់​ខ្លួន​ដែល​ជា​ជនសង្ស័យ រយះ​ពេលកន្លងមក ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ពីរ​លើក​មក​ហើយ ពី​០១​ឆ្នាំទៅ​០២​ឆ្នាំ ពាក់ព័ន្ធ​ជាមួយ​ករណី​លួច និង​ហឹង្សា ហើយ​នេះ​ជា​លើក​ទី​០៣ ពាក់ព័ន្ធ​ករណី​បង្ខាំង​ប្អូនស្រី​ពរ​ពោះ​ទុក​ក្នុងផ្ទះ និង​កាន់​កាំបិត​ខ្វែវ​ដើរ​ក្រវី​ពេញ​ភូមិ​បំភ័យ​អ្នកស្រុក​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.