ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៥៤ អណត្តិ​ទី​៣

​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៥៤ អណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ អាណត្តិ​ទី​៣ របស់ខ្លួន ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​ស្រុក ជាច្រើន​នាក់​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចជា ៖ ១-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ២-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​បន្ត​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង ៣-​បញ្ហា​ផ្សេងៗ ។​

​ក្រោយពី​បាន​ស្តាប់​ការលើកឡើង​ពី​របៀបវារៈ និង​បញ្ហា​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​រួចមក លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ក្រើនរំលឹក​មន្ទីរ​ជំនាញ​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​/​ស្រុក ត្រូវ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល​នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម ជា​ពិសេស​ត្រូវ​ខិតខំ​ដុសខាត់​ទាំង​ចំណេះដឹង និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​កោតសរសើ​រ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ជា​ពិសេស​បាន​ចូលរួម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា​សាធារណៈ​នានា​បាន​ល្អប្រសើ និង​បាន​កសាង​សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង ដែល​ជា​ការរួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីកចម្រើន ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​មានប្រសាសន៍​បូកសរុប​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុ​វត្តិភាព នៅតាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​បាន​ធ្វើ​ការអភិវឌ្ឍ​ខេត្ត ឱ្យមាន​ការរីកចំរើន​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទន ជាក់ស្តែង​ការរៀបចំ​សោភ័ណ្ឌភាព​ខេត្ត​យ៉ាង​ស្រស់ស្អាត គួរអោយ​ទាក់ទាញ ដែល​ធ្វើអោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​មានការ​ស្ងើច​ស​សើរ​មិន​ដាច់​ពី​មាត់ ចំពោះ​ការកែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​ប៉ៃលិន ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត ក្នុងន័យ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៍​ដូចជា​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់សភាពការណ៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕
​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.