ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​កម្លាំង​នគរបាល​ចាប់​ចោរ​ប្លន់​ម៉ូតូ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​នៅ​ខណ្ឌ​ដូនពេញ

​កម្លាំង​នគរបាល​ចាប់​ចោរ​ប្លន់​ម៉ូតូ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​នៅ​ខណ្ឌ​ដូនពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រោម​បទ​បញ្ជា​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុន​អេង ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​កន្លែង​លេង​អ៊ិន​ធឺ​ណេត​យីហោ​៦៣ ផ្លូវ​លេខ​៥១ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ក្រោយ​ព្រួត​គ្នា​យក​ដំបង​វាយ​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​រងរបួស​ប្លន់​យក​ម៉ូតូ​។​

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សួន ចំរើន អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០៩​អឺ​០​ហ្សិ​ត ផ្លូវ​លេខ​១៣០ ភូមិ​៣ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។ ដោយឡែក​ជនរងគ្រោះ​មានឈ្មោះ ប៊ុន ឡាយ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មុខរបរ​រត់​ម៉ូតូឌុប​។​

​តាម​ដំណើររឿង កាលពី​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៣ មាន​ករណី​ព្រួត​គ្នា​យក​ដំបង​វាយ​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​រងរបួស​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ផ្លាក​លេខ​កណ្តាល 1K-4962 ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៥៤​កែង​៥១ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

​ករណី​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មានឈ្មោះ សួន ចំរើន និង​ឈ្មោះ ជា អាយុ​ប្រហែល​៣៣​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គីនិច ពណ៌​ខ្មៅ​លាយ​ខៀវ​, ឈ្មោះ តឿ អាយុ​ប្រហែល​៣២​ឆ្នាំ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ពណ៌​ខ្មៅ​ម្នាក់ឯង និង​ឈ្មោះ សុខ អាយុ​ប្រហែល​៣០​ឆ្នាំ កាន់ដំបង​ឈរ​រង់ចាំ​នៅ​ក្បែរ​ចំណុច​កើតហេតុ​។​

​លុះដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ប៊ុន ឡាយ ជិះ​ម៉ូតូ​ម្នាក់ឯង មកដល់​ក៏​ឈប់​នៅ​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ តឿ បាន​ឃើញ​ក៏​ប្រាប់​បក្ខពួក ហើយ​ពេលនោះ​ឈ្មោះ ជា ជិះ​ម៉ូតូ​ចូល​មក​ឈប់​ពីមុខ​ម៉ូតូ ជនរងគ្រោះ​រួច​បើក​កែបម៉ូតូ​ទាញយក​ដំបង​មក​កាន់​នៅ​ដៃ​។ ឈ្មោះ សុខ ដែល​កាន់ដំបង​ឈរ​រង់ចាំ​នៅ​ក្បែរ​នោះ ក៏​រត់​ចូល​មក​ធ្វើ​សកម្មភាព វាយ​ក្បាល​ជនរងគ្រោះ​ចំ​មួយ​ដំបង បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម ហើយ​ឈ្មោះ តឿ ឈ្មោះ ជា បាន​រត់​ចូល​ទៅ​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​បន្ថែមទៀត តែ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ​គេចខ្លួន ឆ្លងផ្លូវ​ទៅ​ម្ខាង​។​

​ពេលនោះ ជនសង្ស័យ​ឈ្មោះ ជា ឈ្មោះ សុខ និង​ឈ្មោះ តឿ បាន​ដេញតាម​វាយ​ជនរងគ្រោះ​បន្ថែម ឃើញ​ដូច្នោះ​ជនសង្ស័យ​ឈ្មោះ សួន ចំរើន ដែល​ឈរ​នៅ​ផ្លូវ​ម្ខាង​ក៏​រត់​ទៅ​ដេញ​វាយ​លើ​ជនរងគ្រោះ តែ​មិន​ត្រូវ ហើយ​ជនរងគ្រោះ​រត់​គេចខ្លួន​ចូល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​បាត់ ជនសង្ស័យ​ក៏​នាំ​គ្នា​ត្រឡប់​មក​វាយ​ម៉ូតូ​ជនរងគ្រោះ​បន្ថែមទៀត ហើយ​បក្ខពួក​ជនសង្ស័យ​មិន​ស្គាល់​ឈ្មោះ​ភេទ​ប្រុស បាន​រត់​ចេញ​មក​លើក​ម៉ូតូ របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន ហើយ​បក្ខពួក​ផ្សេងទៀត​បាន​នាំគ្នា​ជិះ​ម៉ូតូ​ឌុប​គ្នា​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​ភស្តុតាង​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ចាប់​បាន​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.