ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេច​ពិជ័យ​សេនា ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​

សម្តេច​ពិជ័យ​សេនា ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុគណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​ខេត្ត និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អនុគណៈកម្មការ ព្រមទាំង​ក្រុម​ការងារ ផងដែរ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​មានប្រសាសន៍​លើកឡើងថា​៖ វិមាន​ឈ្នះ ឈ្នះ​នេះ បាន​សាងសង់ឡើង​ក្នុង គោលបំណង​បង្ហាញ​ពី​វប្បធម៌​ក​ត្ត​ញ្ញូ សម្ដែង​ការដឹងគុណ និង​ការចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លាសវៃ​របស់​ថ្នាក់ ដឹកនាំ​ក្នុង​ការស្វែងរក​សន្តិភាព ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព​, បង្ហាញ​ពី​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ជាតិ​, បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើតចេញ​លើក​ដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះ​ទៅ​កា​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ និង​ជា​ទីកន្លែង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យលរ​ប្រវត្តិសាស្ត្រ ពិត​របស់​ខេត្ត​ប៉ៃលិន បញ្ជាក់​ពី​ភាព​ពិត​របស់​កូន​ខ្មែរ សម័យនេះ និង​សមត្ថភាព​ចំណេះដឹង​តម្លៃពិត​ប្រាកដ​នៃ​មគ្គុទេសក៍​អ្នកដឹកនាំ​កម្ពុជា​។​

​សម្តេច​ប្រធាន បាន​មានប្រសាសន៍​បន្ត​ថា​៖ ជា​ច្រើន​ជំនាន់​មកហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំ​ធ្លាប់​ទទួល​បាន​សន្តិភាព​ពេញលេញ​ដូច​សម័យ​សព្វថ្ងៃនេះ​ទេ ក្នុង​ដំណាក់កាល​ចុងក្រោយ គឺ​ដោយសា​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​មហន្តរាយ​នោះ ទើប​មាន​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ១៩៧៧ ថ្ងៃ​២ ធ្នូ ១៩៧៨ និង​ថ្ងៃ​៧ មករា ១៩៧៩ រហូតដល់​១៩៩៨ ដែល​មាន​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ នាំឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សន្តិភាព​ពេញលេញ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ជម្រុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ​ជោគជ័យ និង បានប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​ជីវភាព​ក្រីក្រ មក​ជា​ប្រជាជន​មាន​ចំណូល​កម្រិត​មធ្យម ។

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការសាងសង់​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្ត​ប៉ៃលិន​នេះ នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយ​ឆ្នាំ ដែល​ជា​កេរ​មរតក​ក្នុងសម័យ​តេជោ​សែន សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ពាយព្យ ។

​នា​ឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​មានប្រសាសន៍​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់ ចំពោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន និង​សហការី​ទាំងអស់​នៃ​អនុគណៈកម្មការ​សាងសង់ វិមាន​ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដោយ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ឲ្យមាន​តម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព​ទាំង​កិច្ចការរដ្ឋបាល ខ្លឹមសារ​បច្ចេកទេស និង​ធានា​តាម​នីតិវិធី​បានកំណត់ ហើយ​អនុគណៈកម្មការ​នេះ ត្រូវ​នាំ​គ្នា​បន្ត​ធ្វើ​ការអំពាវនាវ និង​កៀងគរ​ធនធាន​នានា ដោយ​ការស្ម័គ្រចិត្ត​ពី​សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហាជន សិស្សានុសិស្ស​ទាំងអស់ ដើម្បី​ចូលរួម​កសាង វិមាន​ឈ្នះ ឈ្នះ​នេះ ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ​តាម​ការគ្រោងទុក ។

​សូមបញ្ជាក់​ថា​៖ ការសាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ ខេត្ត​ប៉ៃលិន គឺ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ស្តូប​មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មាន​កំពស់ ៥០.៩​ម៉ែត្រ សាងសង់​លើ​ផ្ទៃ​ដី​ទំហ៊ំ ២៦០០០​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ចំណែក​ប្លង់​ស្ថាបត្យកម្ម និង​រចនាសម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វីដ DIFID និង ៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​៕
​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.