ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេច​ធិបតី ៖ រាជរដ្ឋាភិបាល​ដាក់ចេញ​កម្មវិធី​ជាតិ ៤ នៅ​ក្មុង​ក្រប​ខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ

សម្តេច​ធិបតី ៖ រាជរដ្ឋាភិបាល​ដាក់ចេញ​កម្មវិធី​ជាតិ ៤ នៅ​ក្មុង​ក្រប​ខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចេញផ្សាយ ថ្ងៃ អង្គារ ៨ រោច ខែ ក​ក្ដិក ឆ្នាំ ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ​២០២៣
​រាជធានី​ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជ​រដ្ឋា ភិបាល​បានដាក់ចេញ​កម្មវិធី​ជាតិ​ចំនួន ៤ នៅ​ក្មុង​ក្រប​ខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​។​
​កម្មវិធី​ចំនួន​៤​នឹង​ត្រូវ​ធ្វើ​សមា​ហរ​ណ​មុខងារ​ក្រោម​កញ្ចប់​គ្រួសារ​រួមមាន​៖
១ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ។​
២ កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​ថ្នាក់​បឋម និង​មធ្យមសិក្សា ។​
៣ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​មាន​ពិការភាព ។​
៤ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ចាស់ជរា (​អាយុ ៦០​ឆ្នាំ​ឡើង​) ។​
​សម្ដេច​ធិបតី បាន​លើកឡើង​បែប​នេះ​នៅ​ថ្ងៃ​អង្គារ ៨​រោច ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ក្នុង​គ្រា​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​គោល​ន​យោ បាយ​ជាតិ ពាក់ព័ន្ធ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ជា​គោលនយោបាយ​អាទិភាព​ចុងក្រោយ ក្នុងចំណោម​គោ​លន​យោ បាយ​អាទិភាព​ទាំង​៦ ដែល​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០២៣​នេះ​។​
​គួរបញ្ជាក់​ថា​ក្រប​ខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែល​ជា​បណ្ដុំ​នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម (​កម្មវិធី​ដែល​មាន​ស្រាប់ និង​កម្មវិធី​ដែល​នឹង​ត្រូវ​បង្កើត​ថ្មី​មួយចំនួន​) ដែល​មាន​លក្ខណៈ​សមាហរណកម្ម និង​អនុវត្ត​ក្នុង​ទម្រង់​រួម​មួយ​ក្រោម​ប្រតិបត្តិ​ករ​ទោល ពោល​គឺ​មូលនិធិ​ជាតិ​ជំនួយ​សង្គម និង​មាន​ការចូលរួម​គាំទ្រ​អនុវត្ត​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.