ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ស្នងការ​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​ការងារ​ជំនាញ​សន្តិសុខ ព្រហ្មទណ្ឌ ដើម្បី​ត្រៀម​បង្ការ ទប់ស្កាត់ និង​រក្សា​សុខ​សន្តិសុខ​ក្នុង​មូលដ្ឋាន​

ស្នងការ​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​ការងារ​ជំនាញ​សន្តិសុខ ព្រហ្មទណ្ឌ ដើម្បី​ត្រៀម​បង្ការ ទប់ស្កាត់ និង​រក្សា​សុខ​សន្តិសុខ​ក្នុង​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ជំនាញ​សន្តិសុខ ព្រហ្មទណ្ឌ ដើម្បី​ត្រៀម​បង្ការ ទប់ស្កាត់ និង​រក្សា​សុខ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ខេត្ត​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងការរង លោក លោកស្រី វរ​សេនីយ៍ នាយ នាយរង ការិយាល័យ​ជំនាញ និង​មន្ត្រី​ផែន​សន្តិសុខ ផែន​នគរបាល​ព្រហ្មទណ្ឌ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ លោក​មេបញ្ជាការ​វរ​:​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ជម្រុញ​ឲ្យកម្លាំង​នគរបាល​ទាំងអស់ ត្រៀម​រៀបចំ​កសាង​ផែនការ​ក្នុង​ភូមិសាស្ត្រ ដើម្បី​គ្រប់គ្រង ក្តាប់​មុខសញ្ញា ចាស់ ថ្មី ក្នុង​និង​ក្រៅ ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​សាធារណៈ ក្នុងសង្គម ពិធីបុណ្យ​ជាតិ​ផ្សេងៗ ជាពិសេស​បទល្មើស​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ណែនាំ​ឱ្យ​ពង្រឹង​ការទប់ស្កាត់ បង្ការ បង្ក្រាប រាល់​បទល្មើស​ព្រហ្មទណ្ឌ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ក្មេង​ទំនើង​ជាដើម​។ ការកសាង​អង្គភាព និង​ពង្រឹង​ការគ្រប់គ្រង​កម្លាំង​របស់ខ្លួន ការគោរពវិន័យ ០០៦ របស់​នគរបាល​ជាតិ លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ​ដែល​មាន​ស្នាដៃ​ល្អ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.