ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែប: កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលមានការអញ្ជើញចូលរួមដោយ​ លោក ងិន ងិនដា អភិបាលស្តីទីខេត្តកែប លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំពេញអង្គនេះ ត្រូវពិនិត្យ ពិភាក្សា និងអនុម័តនូវរបៀបវារៈសំខាន់ៗនួន០៦ ក្នុងនោះមានៈ ១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពី ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២៣, ២-របាយការណ៍ប្រចាំខែវិច្ឆិកា របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត គឺគណៈកម្មាធិការលទ្ធកម្ម, គណៈកម្មការសុរិយោដីខេត្ត ,គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ,របាយការណ៍ប្រចាំខែវិច្ឆិការបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត​,​ ៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត, ៤-សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៣ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត, ៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និង៦-បញ្ហាផ្សេងៗ

បន្ទាប់ពីធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាខេត្តស្តីពីសកម្មភាពសំខាន់ៗរបស់គណៈអភិបាលខេត្តរូចមក លោក ងិន ងិនដា អភិបាលស្តីទី​ បានបញ្ជាក់បន្ថែមថា ចំពោះការងារដែលនៅសេសសល់ លើការអភិវឌ្ឍន៍ខេត្តនោះ គណៈអភិបាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត និងបន្តខិតខំយកចិត្តទុកដាក់បន្តទៀត ដើម្បីអោយខេត្តទេសចរណ៍មួយនេះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ បរទេស​ ចូលមកសម្រាកលំហែរកម្សា​ន្ត អោយកាន់តែច្រើនទ្វេរឡើងថែមទៀត  ស្របពេលដែលខេត្តកែបកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១០​ ជុំទី៣ ដែលទាមទារអោយគ្រប់អ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលបានបែងចែកនៅក្នុងអនុគណៈកម្មការនីមួយៗ ដើម្បីអោយព្រឹត្តិការណ៍ដ៏សំខាន់នេះទទួលបានជោគជ័យ តាមការគ្រោងទុក។

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកសរសើរដល់ថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ដែលកន្លងមកមានការសាមគ្គី សហការបានល្អប្រសើរ ធ្វើឱ្យសម្រេចបានលទ្ធផល សមិទ្ធផលធំៗក្នុងខេត្តគួរជាទីមោទនៈ ឯកឧត្តមសំណូមពរឱ្យបន្តប្រពៃណីសាមគ្គីភាពគ្នានេះ​ អោយបានល្អតទៅមុខទៀត និងដឹកដៃគ្នាព្រមៗគ្នា ធ្វើការអភិវឌ្ឍន៍ខេត្ត អោយរឹតតែរីកចំរើនឡើងលើគ្រប់វិស័យ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.