ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុខចិត្ត​ឱ្យគេ​ហៅ​ថា​ជន​ផ្តាច់ការ តែ​មិន​ឈប់​លើក​អំពី​តម្លៃ​សន្តិភាព​នោះឡើយ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុខចិត្ត​ឱ្យគេ​ហៅ​ថា​ជន​ផ្តាច់ការ តែ​មិន​ឈប់​លើក​អំពី​តម្លៃ​សន្តិភាព​នោះឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កោះកុង​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា សម្តេច​សុខចិត្ត​ឱ្យ​គេ​ហៅថា​ជា «​ជន​ផ្តាច់ការ​» ប៉ុន្តែ​នឹង​មិន​ឈប់​និយាយ​អំពី​តម្លៃ និង​ការប្តេជ្ញា​ចិត្ត​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព​របស់​កម្ពុជា ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​។​

​ការប្រកាស​បែប​នេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្ម​បាទ ខេត្ត​កោះកុង នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​មុននឹង​ប្រកាស​បែបនេះ មេដឹកនាំ​ក្រុមប្រឆាំង​ក្រៅច្បាប់ លោក សម រង្ស៉ី តាមរយៈ​សារព័ត៌មាន The Cambodia Daily បាន​រិះគន់​ចំពោះ​រាជរដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ពី​សម្តេច​តេជោ ហ៊ុន សែន ថា​ពូកែ​ខាង​បង្កើត​រូបភាព​ក្លែងក្លាយ​តាមរយៈ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បោកប្រាស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​សម្តេច​ធិបតី បាន​ឆ្លើយតប​ច្រើន​នោះ​ទេ ចំពោះ​ការរិះគន់​របស់ ទណ្ឌិត​នៅ​ក្រៅប្រទេស​នេះ ប៉ុន្តែ​បាន​ហៅ​អ្នក​រិះគន់​នោះ​ថា​ជា «​ម្សៀ​ចាស់វស្សា​»​។ សម្តេច​បាន​ប្រាប់​ឱ្យ​ចោទសួរ​ទៅ​ប្រជាពលរដ្ឋ​ថា តើ​រាជរដ្ឋាភិបាល បាន​ធ្វើ​ជាក់ស្តែង ឬ​សម្តែង​? សម្តេច​ឱ្យ​ចោទសួរ​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​មក​លេង​បុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ តើ​ជា​ការ​ថតកុន​ឬ​? សម្តេច​ក៏​ឱ្យ​ចោទសួរ​ទៅកាន់ ប្រជាពលរដ្ឋ​នៅ​តំបន់​តាតៃ​លើ និង​អ្នក​ឫស្សី​ជ្រំ ថា​តើ​អគ្គិសនី​នេះ​ជា​សិប្ប​និមិត្ត ឬ​ក៏​ពិត​ជាក់ស្តែង​? ហើយ​សម្តេច​បាន​បញ្ជាក់​ថា នេះ​ហើយ​ជា​សមិទ្ធផល​ពិតប្រាកដ ដោយសារ​តែ​កម្ពុជា​មាន​សន្តិភាព​។​

​សម្តេច​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ហើយ​អ្នក​ដែល​ចោទ​ខ្ញុំ​ថា ឲ្យតែ​រដ្ឋាភិបាល​និយាយរឿង “​សន្តិភាព គឺ​ផ្តាច់ការ​” បានន័យថា ឱ្យ​តែ​យើង​និយាយថា​ត្រូវ​ខិតខំ​ថែរក្សា​សន្តិភាព ស្ថិរភាព ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ដែល​នេះ​ជា​ការប្តេជ្ញា​ចិត្ត តែ​គេ​តែង​ថា នេះ​ជា​ការ​ផ្តាច់ការ​»​។​

​សម្តេច​បាន​បញ្ជាក់បន្ថែម​ថា​៖ «​បើសិន​ជា​ការប្តេជ្ញា​ចិត្ត​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ឱ្យ​ប្រជាពលរដ្ឋ ហើយ​ត្រូវបាន​គេ​ចោទ​ថា​ផ្តាច់ការ ខ្ញុំ​សុខចិត្ត​ឱ្យ​គេ​ហៅ​ខ្ញុំ​ថា “​ផ្តាច់ការ​” ជាជាង​ឱ្យ​ប្រជាជន​ចោទ​ខ្ញុំ​អសមត្ថភាព ធ្វើឱ្យ​កើត​មាន​សង្គ្រាម​ស្លាប់​ពួកគាត់​ឡើងវិញ​»​។​

​សម្តេច​ធិបតី មិន​សុខចិត្ត​នោះឡើយ បើសិនជា​ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាជន​មិន​បាន ព្រោះ​សន្តិភាព​នេះ បាន​មក​ដោយ​ការលំបាក និង​មាន​ការលះបង់​ប្រជាជន​ច្រើន​ណាស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.