ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កោះកុង​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្ម​បាទ ខេត្ត​កោះកុង​។​

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ គឺជា​គម្រោង​វា​រី​អគ្គិសនី ដែល​វិនិយោគ​សាងសង់​ដោយ ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន China National Heavy Machinery Industry Corporation (Sinomach) របស់​ប្រទេស​ចិន​។ គម្រោង​វា​រី​អគ្គិសនី​នេះ ប្រើ​ប្រភពទឹក​របស់​ស្ទឹង​២ គឺ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើត​ជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។ ប្រភពទឹក ដែល​ត​ភ្ជាប់​គ្នា​នេះ គ្រោង​ទម្លាក់​យក​មក​ផលិត​ថាមពល​អគ្គិសនី នៅ​អគារ​ថាមពល ដែល​មាន​អានុភាព​សរុប ១៥០​មេហ្គា​វ៉ាត់ ស្ថិតនៅ​ចម្ងាយ ១៣​គីឡូម៉ែត្រ ក្រោម​ទំនប់​ទឹក​ស្ទឹង​កែប តាម​បំពង់​ទួ​ណែ​ល បង្ហូរទឹក​ក្រោម​ដី​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​ស្ទឹង​សាងសង់​វា​រី​អគ្គិសនី​តាតៃ​លើ ដែលមាន​អានុភាព​រហូតដល់ ១៥០​មេហ្គា​វ៉ាត់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិស័យ​ថាមពល​អគ្គិសនី គឺជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ជំរុញ​ការអភិវឌ្ឍ ហើយ​នៅតែ​ជា​របៀបវារៈ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចរ​បស់​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ភូមិសាស្ត្រ​ស្រុក​ថ្មបាំង គឺជា​កន្លែង​លាក់​ទ័ព​ក្នុង​សម័យ​សង្គ្រាម និង​ជា​កន្លែង​វេទនា​បំផុត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បច្ចុប្បន្ន​សុខសន្តិភាព បានប្រែក្លាយ​ស្រុក​ថ្មបាំង​ជា​កន្លែង​អភិវឌ្ឍន៍ មិនមែន​ជា​កន្លែង​លាក់​ទ័ព ដើម្បី​ប្រយុទ្ធ​ទៀត​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​គ្មាន​សុខសន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍ​ផ្នែក​ថាមពល​អគ្គិសនី​នោះដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខចិត្ត​ឱ្យគេ​ហៅ​ថា​ជន​ផ្តាច់ការ តែ​មិន​ឈប់​លើក​បង្ហាញ​ពី​តម្លៃ​សន្តិភាព​សម្រាប់​សង្គម​នោះ​ឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអភិវឌ្ឍ​ថាមពល​អគ្គិសនី និង​ការ​ត​បណ្តាញ​អគ្គិសនី​ជូន​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន ជា​សមិទ្ធផល​ជាក់ស្តែង​មិនមែន​ប្រជាភិថុតិ​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្ពស់ ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ គឺជា​ការទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រប់​វិស័យ​ទាំងអស់ ត្រូវការ​ថាមពល ដូច្នេះ​ត្រូវតែ​បន្ត​ពង្រីក​ថាមពល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សន្តិសុខ និង​ឯករាជ្យ​ថាមពល​អគ្គិសនី គឺជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ត្រូវតែ​ពង្រឹង និង​ពង្រីក​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ត្រៀម ១០០​លាន​ដុល្លារ សម្រាប់​ជួយ​ទប់ទល់​ការ​ឡើងថ្លៃ​តម្លៃ​អគ្គិសនី​។​
* សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី បន្ត​ទទួលខុសត្រូវ​លើ​ពលរដ្ឋ និង​ប្រទេសជាតិ​ចំនួន​៣​រួមមាន​៖ ១) ជំរុញ​ជីវភាព​ពលរដ្ឋ​ទូទាំងប្រទេស និង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​, ២) ទទួលខុសត្រូវ​លើ​រាល់​ការអភិវឌ្ឍ​ទាំងអស់ ត្រូវ​គិត​ឱ្យបាន​ហ្មត់ចត់​បញ្ចៀស​រាល់​ការប៉ះពាល់​, ៣) ទទួលខុសត្រូវ​លើ​ផលប៉ះពាល់​បរិស្ថាន​ពិភពលោក និង​ការប្រែប្រួល​អាកាសធាតុ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គម្រោង​វា​រី​អគ្គិសនី​នី​មួយៗ ប្រើ​ពេល​យ៉ាង​តិច​២-៤​ឆ្នាំ​សិក្សា​ពី​ផលប៉ះពាល់​រួម​មាន​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ មិន​ធ្វើ​វា​រី​អគ្គីសនី​នៅលើ​ដង​ទន្លេមេគង្គ​នោះទេ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​អេកូឡូស៊ី​តាម​ដង​ទន្លេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្រេច​ឱ្យ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​រង​អគ្គិសនី​តង់ស្យុង ៣៥​គីឡូ​វ៉ុល ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាតៃ​លើ ឃុំ​ជំនាប់ និង​ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ប្រវែង​៣៣​គីឡូម៉ែត្រ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ដឹកនាំ និង​សម្របសម្រួល​លើ​ការងារ​អន្តរកាល​វិស័យ​ថាមពល ចំនួន​៥
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ជំរុញ​ការអនុវត្ត​ការងារ​ប្រសិទ្ធភាព​ថាមពល ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត និង​ស្របទៅតាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេហ្កា​វ៉ាត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ដោយ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ពិនិត្យ​លទ្ធភាព​ប្តូរ​គម្រោង​វិនិយោគ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ ទៅ​ជា​គម្រោង​ផលិត​អគ្គិសនី​ដុត​ឧស្ម័ន LNG ដែល​បំភាយ​ឧស្ម័ន​កាបូន​តិចតួច​វិញ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​យានយន្ត​អគ្គិសនី (EV) ។ សម្តេច​ធិបតី បាន​ថ្លែងថា ការប្រើប្រាស់​យានយន្ត​អគ្គិសនី ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថាមពល ដោយសារ​ការប្រើ​ម៉ូទ័រ​អគ្គិសនី គឺ​មាន​ប្រសិទ្ធភាព​ជាង​ការប្រើ​
​ម៉ូទ័រ​ឥន្ធនៈ​។ បន្ថែម​ពីលើ​នោះ ការប្រើប្រាស់​យានយន្ត​អគ្គិសនី អាច​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ឥន្ធនៈហ្វូស៊ីល​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ច្រើន មក​ជា​ការប្រើប្រាស់​ថាមពល​ស្អាត​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​វិញ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​មាន​មោទនភាព បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភព​អគ្គិសនី​កកើត​ឡើងវិញ​ប្រមាណ ៦២​ភាគរយ ហើយ​តាំងចិត្ត​សម្រេច​ឱ្យបាន ៧០​ភាគរយ​នៅ​ឆ្នាំ​២០៣០ ខណៈ​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ប្រភព​អគ្គិសនី​កកើត​ឡើងវិញ​តិចតួច​នៅឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​សិក្សា​អភិវឌ្ឍ​ប្រព័ន្ធ​ស្តុក​ថាមពល​ទុក ដើម្បី​មាន​លទ្ធភាព​បង្កើន​ការប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ ដែល​ប្រែប្រួល និង ឡើង​ចុះ​លឿន​មិន​ទៀងទាត់​ទៅតាម​កត្តា​ធម្មជាតិ​។ ការអភិវឌ្ឍន៍​ប្រព័ន្ធ​នេះ ក៏​ដើម្បី​ជំរុញ​ការធ្វើ​អព្យាក្រឹតភាព​កាបូន​ក្នុង​វិស័យ​ថាមពល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវ​យកចិត្តទុកដាក់ ជាមួយ​នឹង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការគ្រប់គ្រង​កិច្ចដំណើរការ​នៃ​ការសាងសង់​រោងចក្រ​វា​រី​អគ្គិសនី ស្របទៅតាម​បទដ្ឋាន​បច្ចេកទេស ឱ្យ​បាន​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​ធានាបាន​នូវ​គុណសម្បត្តិ​របស់​គម្រោង សម្រាប់​ជា​គុណប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច របស់​កម្ពុជា ដោយ​មិន​មាន​បច្ច័យ​អាក្រក់​ណាមួយ ដែល​អាច​បង្ក​ទៅជា​ផលប៉ះពាល់​ដល់​បរិស្ថាន និង​មនុស្ស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រុមហ៊ុន​ត្រូវ​បន្ត​កិច្ច​សហការ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ជា​មួយ​ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​ដែនដី​ខេត្ត​កោះកុង​, អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធ្វើឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​គ្រប់​ក្រសួង​-​ស្ថាប័ន​, អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ត្រូវ​បន្ត​នូវ​កិច្ច​សហ​-​ការ​ល្អ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ជំរុញ​ការអនុវត្ត​គម្រោង​ផ្សេងៗ​ទៀត ដូចជា គម្រោង​វា​រី​អគ្គិសនី​, គម្រោង​ខ្សែ​បញ្ជូន​ថាមពល និង​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ជាដើម ដើម្បី​ធ្វើឱ្យ​ប្រទេស​យើង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​, មាន​ថ្លៃ​សមរម្យ​, ការផ្គត់ផ្គង់​អគ្គិសនី​មួយ​ប្រកបដោយ​ស្ថិរភាព​, ឯករាជ្យភាព និង​អាចឈាន​ទៅ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី ជាមួយ​បណ្តា​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​វិនិយោគិន​ឱ្យ​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀត នៅក្នុង​វិស័យ ថាមពល ជាពិសេស​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​-​សម្ព័ន្ធ​គាំទ្រ ដូច​ជា​ស្ថានីយ៍​បញ្ចូល​ថាមពល​អគ្គិសនី​ជាដើម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​ជា​សាធារណៈ និង​ការចូលរួម​យ៉ាង​សកម្ម នៅក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.