ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​នូវ​សកម្មភាព​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​ទន់ភ្លន់​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​នូវ​សកម្មភាព​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​ទន់ភ្លន់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយៈពេល ០៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​២០២៣ ត្រូវបាន​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រៀបចំ​ឡើង​យ៉ាង​អធឹកអធម និង​បញ្ចប់​ទៅ​ដោយ​រលូន​ជោគជ័យ មាន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​បរទេស មក​ចូលរួម​ទស្សនា​និង​ដើរ​កម្សាន្ត​យាង​ច្រើន​កុះករ ក្រោម​ការធានា​សន្តិសុខ សុវត្ថិភាព​ ​រក្សា​សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ពី​កម្លាំង​ចម្រុះ ជាង​១​ម៉ឺន​នាក់ (​ទាំង នគរបាល អាវុធហត្ថ យោធា និង​អាជ្ញាធរ​ពាក់ព័ន្ធ​)​។​

​ទន្ទឹម​ជាមួយ​ជោគជ័យ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្ត​តាម​ការដឹកនាំ​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហាញ​នូវ​វីដេអូ​សកម្មភាព​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​ទន់ភ្លន់ ក្នុង​ការបំពេញ​បេសកកម្ម​និង​បម្រើ​ពលរដ្ឋ រយៈពេល​០៣​ថ្ងៃ​០៣​យប់​កន្លងមក ដូចខាងក្រោម​៖​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.