ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ខេត្តព្រះវិហារ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១​ម៉ឺន​នាក់ ក្នុង​ពេល​ឈប់​សម្រាក​នា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​៣​ថ្ងៃ

ខេត្តព្រះវិហារ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១​ម៉ឺន​នាក់ ក្នុង​ពេល​ឈប់​សម្រាក​នា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​៣​ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​) ៖ ខេត្តព្រះវិហារ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដើរ​លេង​កម្សាន្ត​ជាង​១​ម៉ឺន​នាក់​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ។​

​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ បាន​ឲ្យដឹង​នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា ភ្ញៀវ​ទេសចរ​បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះវិហារ នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​២៦-២៨ ខែ​វិច្ចិកា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​បរទេស ព្រមទាំង​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើដំណើ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ ​និង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​មាន​ចំនួន​សរុប​១២,៩៥៣​នាក់ បើ​ធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំមុន ថយចុះ​ចំនួន​២៨.៤២% ក្នុងនេះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​១២,៨៦៧​នាក់ ថយចុះ​ចំនួន​២៧.២០% និង​ភ្ញៀវ​បរទេស​ចំនួន​៨៦​នាក់ ថយចុះ​ចំនួន​៧១,៦២%​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ បាន​ថ្លែង​បញ្ជាក់ថា មូលហេតុ​ដែល​ភ្ញៀវទេសចរ​ធ្លាក់ចុះ​បន្តិច​នៅ​ខេត្ត​ព្រះវិហារ រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ ដោយ​ឆ្នាំមុន​ខេត្ត​ព្រះវិហារ​បាន​រៀបចំ​ពិធី​អុំទូក​នៅ​ទំនប់​៩៥ ចំ​ថ្ងៃ​ឈប់សម្រាក​។ តែ​ឆ្នាំនេះ ធ្វើ​ពិធី​ប្រណាំងទូក​នៅ​ទំនប់​៩៥ មុន​ថ្ងៃ​ឈប់សម្រាក ទើប​ធ្វើឱ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ ៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.