ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​ជាង ៣០​ម៉ឺន​នាក់ ក្នុងអំឡុង ៣ ​ថ្ងៃ​នៃ​ព្រះ​ពិធី​បុណ្យ​អុំទូក

ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​ជាង ៣០​ម៉ឺន​នាក់ ក្នុងអំឡុង ៣ ​ថ្ងៃ​នៃ​ព្រះ​ពិធី​បុណ្យ​អុំទូក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣ មាន​ភ្ញៀវទេសចរ​ទៅ​លេង​ខេត្ត​សៀមរាប​ចំនួន ៣០៤,២៦១ នាក់ មាន​ការកើនឡើង​ប្រមាណ ១០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ចំនួន ២៧៦,៥៩២​នាក់​។​

​របាយការណ៍​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​ក្នុងចំណោម​ភ្ញៀវទេសច​រទាំង ៣០៤,២៦១ នាក់​មាន​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១៤,២៦១ នាក់ មាន​ការថយចុះ​ចំនួន ៤៦.៣៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ចំនួន ២៦,៥៩២ នាក់ ។​

​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ២៩០,០០០ នាក់ មាន​ការកើនឡើង​ប្រមាណ ១៦%​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ចំនួន​ប្រមាណ ២៥០,០០០ នាក់ ក្នុងនោះ​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ ១៤៧,០០០ នាក់ រមណីយដ្ឋាន​ភ្នំ​គូលែន មាន​ចំនួន​ប្រមាណ ៨,០០០ នាក់ ដងស្ទឹង​សៀមរាប មាន​ចំនួន​ប្រមាណ ១១០,០០០ នាក់ នៅតាម​សហគមន៍​ទេសចរណ៍​មាន​ចំនួន​ប្រមាណ ២៥,០០០ នាក់​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.