ខេត្តបាត់ដំបង៖ បុរសម្នាក់ ទំនងជាមានវិបត្តិផ្លូវចិត្ត បានអារកធ្វើអត្តឃាត កាលពីវេលាម៉ោង ០៧និង០០នាទីព្រឹក នៅចំណុចក្រុមទី០៦ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
សពឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុម១០ ភូមិព្រៃតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅជាមួយយាយឈ្មោះ អ៊ួង ផល្លី ស្ថិតនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
តាមការបំភ្លឺរបស់ឈ្មោះ មូល រក្សា ភេទប្រុស អាយុ០៨ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថា÷ នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ខ្លួនបានលឺសម្លេងបងរបស់ខ្លួនឈ្មោះ ណាន ភា ហៅមុំ រ៉ាយុត សំលៀងកាំបិត ហើយខ្លួនក៏បានចេញមកមើល ក៏បានឃើញបងរបស់ខ្លួនកំពុងអារ ក ខ្លួនឯង ។ ពេលនោះខ្លួនក៏បានស្រែកហៅយាយថា យាយៗអាបងអារ ក ហើយ យាយក៏បានក្រោកឡើង ហើយស្រែកហៅអ្នកជិតខាងអោយជួយលើកអាបងដាក់លើផ្ទះ ប៉ុន្តែអាបងបានដាច់ខ្យល់ស្លាប់បាត់ហើយ។
ឆ្លងតាមការបំភ្លឺឈ្មោះ អ៊ួង ផល្លី ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាយាយបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថា៖ចៅរបស់ខ្លួនឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ភេទប្រុស អាយុ១៩ឆ្នាំ ធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយប៉ុន្តែត្រូវបានខ្លួនយកទៅពេទ្យទាន់ដោយសារជម្ងឺឈឺក្បាល រហូតដល់វេលាម៉ោងប្រហែល០៥និង៣០នាទីឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាប់តែខ្លួនបានលឺចៅប្រុសរបស់ខ្លួនឈ្មោះ មូល រក្សា ស្រែកថាយាយអាបងអាក ពេលនោះខ្លួនក៏បានស្ទុះទៅរកមកក៏បានឃើញចៅអង្គុយលុតជង្គង់ កាំបិតធ្លាក់នៅលើដីសុទ្ធតែឈាម ហើយក៏បានស្រែកហៅអ្នកជិតខាងអោយជួយ។
តាមការបំភ្លឺរបស់ឈ្មោះ ភឹម សារ៉ាន់ ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាអ្នកជិតខាងបានបំភ្លឺថា ÷ នៅថ្ងៃ២៩ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៥និង៣០នាទី ខ្លួនបានលឺសម្លេងឈ្មោះ អ៊ួង ផល្លី ភេទស្រី អាយុប្រហែល៥៩ឆ្នាំ រស់នៅផ្ទះជិតគ្នា ស្រែកយំខ្លាំងៗ ហើយខ្លួនក៏បានទៅមើលក៏បានឃើញអ្នកភូមិ ៤ទៅ៥នាក់ និងបានឃើញឈ្មោះ អ៊ួង ផល្លី យំអោបចៅរបស់គាត់ ហើយនិយាយថាចៅគាត់យកកាំបិតអាកខ្លួនឯងស្លាប់បាត់ហើយ។
តាមការបំភ្លឺរបស់ឈ្មោះ សើន ឈួន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាអ្នកជិតខាង បានបំភ្លឺថា÷ កាលពីអំឡុងដើមឆ្នាំ២០២៣ ឈ្មោះ ណាន ភា ហៅរ៉ាយុត ធ្លាប់បានចងកសម្លាប់ខ្លួនម្តងដែរ ប៉ុន្តែត្រូវយាយរបស់វាឈ្មោះ អ៊ួង ផល្លី ជួយទាន់ លុះរហូតដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៦និង០០នាទី ខ្លួនបានលឺសម្លេងបងផល្លី ស្រែកថាជួយផងៗ ហើយខ្លួនក៏បានរត់ទៅមើល ក៏បានឃើញឈ្មោះ យុត ត្រូវជាចៅបង្កើតរបស់បងផល្លី ហូរឈាមដាបពេញដី ពេលនោះខ្លួនក៏បានសួរថាវាមានរឿងអ្វី ? បងផល្លីក៏បានឆ្លើយថា វាអាកខ្លួនឯង ហើយខ្លួនក៏បានស្រែកហៅអ្នកជិតខាងអោយជួយលើកដាក់លើផ្ទះតែម្តង ។
ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកបច្ចេកទេស និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា÷សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារធ្វើអត្តឃាត(អាកខ្លួនឯង)ពិតប្រាកដមែន មូលហេតុបណ្តាលមកពី មានវិបត្តិផ្លូវចិត្ត ។
ក្រោយពីគ្រូពេទ្យ និង ផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ទៀវ ណារិន




