ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

អភិបាលខេត្ត​សៀមរាប ផ្ដល់​អំណោយ​លើកទឹកចិត្ត​ក្រុម​អ្នក​អនាម័យ​ក្រោយ​បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ការថែរក្សា​អនាម័យ​ក្នុង​ក្រុង​កន្លងមក​

អភិបាលខេត្ត​សៀមរាប ផ្ដល់​អំណោយ​លើកទឹកចិត្ត​ក្រុម​អ្នក​អនាម័យ​ក្រោយ​បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ការថែរក្សា​អនាម័យ​ក្នុង​ក្រុង​កន្លងមក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ​បន្ទាប់ពី​បាន​បំពេញភារកិច្ច​ក្នុង​ការចូលរួម​ថែរក្សា​អនាម័យ​ទូទាំង​ក្រុង​សៀមរាប ជាពិសេស នា​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ក្រុង​សៀមរាប កាល​ពី​កន្លងទៅនេះ  ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​នាំយក​អំណោយ​មួយចំនួន​ប្រគល់ជូន​ដល់​បងប្អូន​អ្នក​អនាម័យ​ជាង ១០០​នាក់ មក​ពី​អង្គភាព​ចំនួន​៥ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ពួកគាត់​ដែល​បាន​ចូលរួម​ថែរក្សា​អនាម័យ​ក្នុង​ក្រុង​សៀមរាប​កន្លងមក​បាន​យ៉ាង​ល្អ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា សម្រាប់​ការ​ចោល​សំរាម​របស់​ពលរដ្ឋ​បច្ចុប្បន្ន មាន​សណ្ដាប់​ធ្នាក់​ក៏ពិតមែន ប៉ុន្តែ​នៅក្នុង​ខេត្តសៀមរាប ក៏​នៅ​មាន​បងប្អូន​មួយចំនួន​នៅ​មិនទាន់​ចូលរួម​ទុកដាក់​សំរាម​បាន​ល្អ​នៅឡើយ​ទេ​។ ការងារ​នេះ​ទាមទា​ឲ្យ​បងប្អូន​យើង​ជា​អ្នក​អនាម័យ ត្រូវមាន​ភារកិច្ច​ក្នុង​ការចូលរួម​សម្អាត​ជាប្រចាំ ទើប​ជួយ​ឲ្យ​ទីក្រុង​យើង​ក្លាយជា​ទីក្រុង​ស្អាត មិន​មាន​ការ​ចោល និង​ទុក​សំរាម​ផ្ដេសផ្ដាស​។​

​ឯកឧត្តម ប្រាក់ សោភ័ណ បង្ហាញថា ជាក់ស្ដែង​ក្នុង​ឱកាស​ព្រះរាជ​ពី​ធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខេត្តសៀមរាប ឆ្នាំ​២០២៣​កន្លងទៅនេះ ការ​ទុកដាក់​សំរាម​របស់​បងប្អូន​យើង គឺ​មាន​ភាពល្អប្រសើរ ស្រប​ជាមួយនឹង​សកម្មភាព​ក្រុម​ការងារ​យើង​ដែល​ជា​អ្នក​អនាម័យ ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការចូលរួម​ថែរក្សា រៀបចំ​សណ្ដាប់ធ្នាប់ ការ​ចោល ការ​ទុកដាក់​សំរាម និង​ប្រមូល​សំរាម ដោយ​ទោះបី​ធុងសំរាម​មិនបាន​គ្រប់គ្រាន់​ក៏ពិតមែន តែ​ពួកគាត់​ក៏​បាន​ទុកដាក់​សំរាម​ឲ្យមាន​របៀបរៀបរយ ងាយស្រួល​ដល់​បងប្អូន​អ្នក​អនាម័យ​យើង​ងាយស្រួល​សម្អាត និង​ប្រមូល​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ព្រះរាជ​ពី​ធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខេត្តសៀមរាប នា​ឆ្នាំ​នេះ គឺ​យើង​បាន​ទទួល​វត្តមាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ រហូតដល់​ជាង ៣០​ម៉ឹន​នាក់ ដែល​ចំនួន​នេះ គឺ​មាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ។ ហើយ​វត្តមាន​ភ្ញៀវទេសចរ​មាន​ចំនួន​ច្រើន​បែប​នេះ ក៏​ដោយសារ​តែ​ទីក្រុង​យើង​ស្អាត ក្នុង​នោះ​បងប្អូន​យើង​ទាំងអស់​មាន​ភាព​សកម្ម សម្អាត​បានល្អ ស្អាត​។ ជាក់ស្ដែង​កាលពីពេល​កន្លង​ទៅ​រដ្ឋ​បាល​ខេត្ត បាន​សហការ​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ជាច្រើន​រយ​នាក់ ដើម្បី​ធ្វើ​ការសម្អាត​នៅក្នុង​ក្រុង ក៏ប៉ុន្តែ​មិន​បាន​ស្អាត​ដូច​បងប្អូន​អ្នក​អនាម័យ​យើង​ទេ​។​

​ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ និង​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​បងប្អូន​ជា​ក្រុម​អ្នអ​នាម័​យទាំង ៥​អង្គភាព រួមមាន​៖ មន្ទីរ​បរិស្ថាន​ខេត្ត​, ក្រុមហ៊ុន Gaea.plc, ក្រុមហ៊ុន Cintri, ក្រុមហ៊ុន Active Green និង​គ្រឹះស្ថាន​អង្គរ សូម​ចូលរួម​បន្តទៀត​ក្នុង​ការងារ​សម្អាត​បរិ​ស្ថាន ការប្រមូល​សំរាម​នៅក្នុង​ទីក្រុង​ឲ្យបាន​ស្អាត​បន្ថែមទៀត ហើយ​ក៏​សង្ឃឹម​ថា សោភ័ណភាព​ទីក្រុង​យើង​នឹង​កាន់តែ​ស្រស់ស្អាត ដើម្បី​ជា​ការទាក់ទាញ់​ដល់​អ្នក​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​ចូលមក​កំសាន្ត​កាន់តែ​ច្រើនឡើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.