ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​អ្នកពាក់ព័ន្ធ​គ្រប់រូប ជួយ​ឱ្យ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​អ្នកពាក់ព័ន្ធ​គ្រប់រូប ជួយ​ឱ្យ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែវិច្ឆិកា នេះ​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូស​រំលេច​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ ជាមួយ​ការរក្សាបាន​នូវ​ប្រពៃណី និង​វប្បធម៌​ជាតិ​ខ្មែរ​យ៉ាង​សម្បូរបែប បង្កើត​ស្នាមញញឹម​ដល់​មហា​គ្រួសារ​ខ្មែរ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់ទិសទី​។​

​សម្តេច​ធិបតី បាន​គូស​រំលេច​តាម​បណ្តាញ​សង្គម​ «​ភាព​ជោគជ័យ​នេះ អាច​សម្រេច​ទៅ​បាន គឺ​ដោយសារ​ការចូលរួម​ចំណែក​ពី​គ្រប់​បណ្តា​ក្រុមការងារ​ពាក់ព័ន្ធ ជាពិសេស​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ធ្វើយ៉ាងណា​ធានា​ឱ្យ​បាន​សេចក្តីសុខ សុ​វត្ដិ​ភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កលក្ខណ​:​គ្រប់បែបយ៉ាង ដេ​ី​ម្បី​បម្រេ​ី​ដល់​ដំណេីរ​ការនៃ​ព្រះរាជ​ពិធី​បុណ្យ​ជាតិ​នេះ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​ភាព​អធិកអធម និង​សប្បាយរីករាយ​បំផុត​»​។​

​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ធិបតី ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​បំពេញ​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុង​ការរៀបចំ​ដំណេីរ​ប្រព្រឹត្តទៅ​នៃ​កម្មវិធី និង​ការសម្អាត​ដោយ​ធានាបាន​នូវ​សោភ័ណភាព និង​អនាម័យ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​សម្តែង​គ្រប់​ប្រភេទ ក៏​ដូច​សិល្ប​:​ក​រ សិល្បៈការី​នី​ទាំងអស់ ដែល​បាន​ផ្តល់​ផ្ទាំងទស្សនីយភាព​រីករាយ និង​ការ​រាំ​លេង​កំសាន្ត​គ្រប់​ទីកន្លែង​ដល់​មហាជន ប្រកប​ដោយ​ភាព​ស្រស់ស្រាយ និង​សប្បាយ​អឺងកង​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ការខកខាន​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​ជាប់​គ្នា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដែលជា​ព្រះរាជ​បវេណី​របស់​ខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡារិក​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​។ ក្នុង​ព្រះរាជ​ពិធី​រយៈពេល​៣​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី រួមទាំង​អ្នកទេសចរ​បរទេស​ផង ចូលរួម​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ប្រកបដោយ​ក្តី​រីករាយ​បំផុត​។​

​ក្នុងនោះ​គេ​បាន​សង្កេតឃើញថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​តុបតែង​លំអរ​តាម​បរ​វេណ​ដង​ទន្លេ​យ៉ាង​ស្រស់បំព្រង​សម្រាប់​ជា​ទី​ទស្សនា និង​កម្សាន្ត​។ ដោយឡែក​សន្តិសុខ សណ្តាប់ធ្នាប់ ក៏​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ និង​កងកម្លាំប​ពាក់ព័​ន្ធ​គ្រប់​ប្រភេទ ជាហេតុ​ធ្វើឱ្យ​ព្រះរាជ​ពិធី​រយៈពេល​៣​ថ្ងៃ​មិនមាន​បាតុភាព​មិន​ល្អ​ណា​មួយ​កើតឡើង​នោះ​ឡើយ​។​

​ទិដ្ឋភាព​ដ៏​រីករាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​រយៈពេល​៣​ថ្ងៃ ធ្វើឱ្យ​គេ​មើលឃើញ​ពី​តម្លៃ​សុខសន្តិភាព និង​សមត្ថភាព​នៃ​ការរៀបចំ​របស់​រាជរដ្ឋាភិបាលប្រកប​ដោយ​ភាពល្អប្រសើរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.