ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

មេបញ្ជាការរង កងពល​តូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ឋានន្តរសក្តិ​ប​ច្ឆាមរណៈ​ជូន​សព​យោធិន កងអនុសេនាធំ​ទី​១ !!!

មេបញ្ជាការរង កងពល​តូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ឋានន្តរសក្តិ​ប​ច្ឆាមរណៈ​ជូន​សព​យោធិន កងអនុសេនាធំ​ទី​១ !!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ វរសេនីយ៍ឯក យ៉ែ​មឡុម មេបញ្ជាការរង កង​តូច​ថ្មើរជើង​លេខ​៥១ អមដំណើរ​ដោយ លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ព្រមទាំង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​អង្គភាព ចំណុះ​ទីបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រងផ្កា និង​បំពាក់​ឋានន្តរសក្តិ​ជា​កិ​ច្ចប​ច្ឆាមរណៈ​ជូន​សព ព្រិន្ទបាលឯក មាន ឡាយ ដែល​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ម៉ោង​១:៤៥​នាទី ក្នុង​អាយុ ៥៤​ឆ្នាំ ដោយ​រោគាពាធ​។​

​វរសេនីយ៍ឯក មេបញ្ជាការរង បាន​លើកឡើង​ថា​ទោះបីជា លោក​ព្រិន្ទបាលឯក មាន ឡាយ បាន​លាចាក​ពី​លោក​យើង​ទៅ​ហើយ​ក្តី ក៏​វីរៈភាព និង​ស្នាដៃ​ធំៗ​ជាច្រើន​ដែល​រូបលោក បាន​បំពេញ និង​ចូលរួម​សម្រេច​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន បាន​ដិតដាម​ជាប់​ក្នុង​ដួងចិត្ត នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់​មិន​អាច​បំភ្លេច​បាន​ឡើយ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​វរសេនីយ៍ឯក មេបញ្ជាការរង កងពល​តូច​ថ្មើរជើង​លេខ​៥១ បានប្រគល់​នូវ​ថវិកា​សមាគម​មិត្ត​ជួយ​មិត្ត ចំនួន​៨​លាន​រៀល ជូន​គ្រួសារ​សព និង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​បាន​ចូលរួម​ជា​សម្ភារ ថវិកា​ក្នុង​កម្មវិធី​បុណ្យសព​ប្រកបដោយ​ភាព​អាឡោះអាល័យ​ជា​មិត្ត​រួម​អាវុធ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.