ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​អភិបាលខេត្ត​កែប អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវបេតុ​ថ្មី​មួយ​ខ្សែ​ទៀត ស្ថិតក្នុង​ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​

​អភិបាលខេត្ត​កែប អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវបេតុ​ថ្មី​មួយ​ខ្សែ​ទៀត  ស្ថិតក្នុង​ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ប្រវែង​៤៦០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប​។​

​បើ​តាម​របាយការណ៍រ​បស់​លោក ខេង យ័ន អភិបាលក្រុង​កែប បាន​ឲ្យដឹងថា​ផ្លូវបេតុ​ថ្មី​មួយ​ខ្សែ​ដែល​កំពុង​បើក​ការដ្ឋាន​នាពេលនេះ មាន​ប្រវែង​៤៦០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ បំបែក​ចេញពី​ផ្លូវ​លេខ​33A ត្រង់​ចំណុច​ផ្លូវ​ចូល​សាលា​បឋមសិក្សា​អង្គ​ភ្នំ​តូច ភ្ជាប់​ទៅ​ផ្លូវ​រុក្ខា​ពិសិដ្ឋ ស្ថិត​ភូមិ​កំពុងត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ក្រុង និង​គៀរគរ​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​កែលំអរ សោ​ភណ្ឌ​ភាព លើកកម្ពស់​ការអភិវឌ្ឍ​មូលដ្ឋាន និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលក្រុង​បន្តថា ក្នុង​អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​ក្រុង រដ្ឋបាល​ក្រង បាន​កសាង​ផ្លូវ​បេតុង​អា​មេ​ចំនួន​៥​ខ្សែ ស្មើនឹង​ប្រវែង​សរុប​២១៦១​ម៉ែត្រ និង​កំពុង​បន្ត​ជម្រុញ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​នានា ដើម្បី​ដោះស្រាយ​នូវ​សំណូមពរ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្រប​តាម​សៀវភៅ​ផែនការ​អភិឌ្ឍន៍​រយៈពេល​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុងកែប​។​

​មានប្រសាសន៍ នៅក្នុង​ពិធី​បើ​ការដ្ឋាន​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើកឡើង​ថា​សមិទ្ធ​ផល​ដែល​កើតឡើង​ជា​បន្តបន្ទាប់​នេះ កើតចេញ​ពី​ជំនឿ​ទុកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មកលើ​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​អាណត្តិ​កន្លងមក ហើយ​នេះ​ក៏​ជា​ចំណង់ដៃ​ថ្មី​មួយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​កំពង់ត្រឡាច​នេះ សម្រាប់​ឆ្នាំ​២០២៤​ខាងមុខនេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត បញ្ជាក់ថា នៅពេល​កំណាត់​ផ្លូវ​បេតុង​នេះ​រួចរាល់ និង​មាន​ការសម្ពោធ អម​ជាមួយ​ការ​បើ​ការដ្ឋាន ស្ថាបនា​បន្ត​សម្រាប់​ឆ្នាំ​ថ្មី​២០២៤​។

​ជាមួយគ្នា​នេះ​ឯកឧត្តម ក៏​បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ដងផ្លូវ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង សម្រួល​ដល់​ការកសាង​ផ្លូវ​ឆាប់​បាន​រួចរាល់ អធ្យាស្រ័យ​អត់ធ្មត់ ចំពោះ​ការរំខាន​ដោយ​សំលេង ឬ​ហុយ​ដី​ជា​ដើម និង​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងនេះ​អោយ​បាន​គង់​វង់ ជា​ប្រយោជន៍​ដល់​ការប្រើប្រាស់​បានយូ​អង្វែង ។

​ដោយ​ពិធី​បណ្យសមុទ្រ​ជុំទី​១០ លើ​ទី​៣​នៅ​ខេត្ត​កែប ដែល​និង​ចូល​មកដល់​នា​ថ្ងៃទី​១-​ទី​២ និង​ទី​៣​ខាងមុខនេះ ឯកឧត្តម​បណ្ឌិត​អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​កែប​ទាំងអស់ ចូលរួម​រៀបចំ​សោភណភាព នៅតាម​ផ្ទះសំបែង​របស់ខ្លួន​អោយបាន​ល្អ ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​ប្រទេស រយៈពេល​បី​ថ្ងៃនេះ ដើម្បី​លើកកម្ពស់​កិត្តិយស​ប្រជាជន​ទូទាំង​ខេត្ត​កែប​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.