ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​បង្ក្រាប​ករណី​ហិង្សា និង នាំខ្លួន​ជនសង្ស័យ ០២ នាក់​

លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​បង្ក្រាប​ករណី​ហិង្សា និង នាំខ្លួន​ជនសង្ស័យ ០២ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ឡុង យោធា​វីរៈ ជា អធិការ នៅ​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៧:០៨ នាទី នៅ​ចំណុច​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង លោក វរសេនីយ៍ត្រី ណាវ សាន់​តារា បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ( ប្រើប្រាស់​ដប​កែវ​គប់ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០២ នាក់ មកកាន់​ស្នងការដ្ឋាន ។​

​ជនសង្ស័យ រួមមាន ៖

1️⃣ ឈ្មោះ ហុង គីម​ហៃ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​
2️⃣ ឈ្មោះ លឹម ប៊ុន​លាភ ហៅ បៀ​វ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា​ម៉ោង ២៣:៤៣ នាទី នៅ​ចំណុច​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ជនសង្ស័យ ទាំង ០២ នាក់​ខាងលើ បានធ្វើ​សកម្មភាព​ឈរ​ចាំ​ស្ទាក់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ និង​បាន​យក​ដប​កែវ គប់​ទៅលើ​ជនរងគ្រោះ ម្នាក់ ឈ្មោះ ចំណាន វឌ្ឍនា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បណ្តាលឲ្យ​រងរបួស ត្រង់​សៀតផ្កា​ខាងឆ្វេង រយះ​ចេញឈាម ដេរ​ចំនួន ០៨ ថ្នេរ និង ហើម​ជាំ ក្រោយពី​បាន​ធ្វើ​សកម្មភាព​គប់​រួច ជនសង្ស័យ​ទាំង​០២ នាក់ បាន​ពួន​និង​កាន់​កាំបិត​ខ្វែវ​ចាំ​កាប់​ថែម​ទៀត ។​

​មូលហេតុ​ដែល​បង្ក​អោយមាន​ករណី​ខាងលើ​នេះ​កើតឡើង គឺ ជនសង្ស័យ​មាន​ការភាន់ច្រឡំ​ទៅលើ​ជន​រងគ្រោះ​ថា ជនរងគ្រោះ​បាន​គប់​ដុំថ្ម​ទៅលើ​ខ្លួន​មុន ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
– អំបែង​ដប​កែវ
– កាំបិត​ខ្វែវ ដង​ដែក ចំនួន ០១ ដើម

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.