ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

លោកគ្រូ​អ្នកគ្រូ នៅ​ស្រុក​ស្អាង ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​ទប់ស្កាត់ រថយន្ត​ដឹក​ដី​ដែល​នាំ​ខូច​ហេដ្ឋារចនាសម្ព័ន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្តាល ៖ ដើម្បី​ស្វែងយល់​ពី​ទុក្ខ​កង្វល់​របស់​លោកគ្រូ អ្នកគ្រូ ដែល​កំពុង​ខិតខំ​បង្ហាត់បង្រៀន​ក្មួយៗ សិស្សានុសិស្ស​នោះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ឃុំ​ព្រែក​គយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​លោកគ្រូ អ្នកគ្រូ ប្រមាណ​ជា​ជិត​១០០​នាក់​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ក្នុង​ក្រោម​អធិបតី​លោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួង​ប្រៃសនីយ៍ និង​ទុរគម​នាគ​មន៍ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ស្អាង និង​មាន​ការចូលរួម​ពី​លោក សន វី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រែក​គយ រួម​និង​ក្រុម​ការងារ​ទាំងអស់​ផងដែរ និង​មាន​ការចូលរួម​ពី​ប្រជា​ការពារ​ភូមិ ឃុំ និង​លោក​មេឃុំ មេ​ភូមិ​ជា​នាក់​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោកគ្រូ អ្នកគ្រូ បាន​សម្តែង​នូវ​ក្តី​កង្វល់​ចំពោះ​សិស្សានុសិស្ស​របស់​ពួកគាត់ ដោយសារ​បញ្ហា​គ្រឿងញៀន និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ឃុំ​មួយចំនួន​ត្រូវបាន​ខូចខាត​ដោយសារ ក្រុម​រថយន្ត​ដឹក​ដី និង​ស្នើ​សុំឲ្យ​មាន​ការទប់ស្កាត់​ផងដែរ​។​

​នៅក្នុង​ពិធី​នោះ​លោក សារ៉ាក់ ខាន់ បាន​ថ្លែងថា ក្នុងនាម​លោក​តំណាងឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុកស្អាង ក៏ដូចជា ក្រុមការងារ​ចុះ​ជួយ​ឃុំ​ព្រែក​គយ​ផងដែរ លោក​សូម​ថ្លែងអំណរគុណ ដល់​លោកគ្រូ អ្នកគ្រូ ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​ក្មួយៗ​សិស្សានុសិស្ស ដែល​ជា​ទំពាំង​ស្នង​ឫស្សី ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​ឆ្ពោះទៅរក​ភាព​រីកចំរើន​បន្ថែម​ទៀត​។​

​ជាមួយគ្នា​នោះ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឃុំ ក៏ដូចជា កងកម្លាំង​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ឬ​ក៏​ឈាន​ទៅ​លុបបំបាត់​ឲ្យបាន​នៅក្នុ​ង​មូលដ្ឋាន​របស់​ខ្លួន​។​

​លោក​បាន​បន្ថែមថា កម្លាំង​ប្រជា​ការពារ គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ជួយ​លុបបំបាត់​បញ្ហា​នានា ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន ព្រោះ​ប្រជា​ការពារ​គឺ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជាប្រចាំ ដូច្នេះ​ងាយស្រួល ក្នុង​ការស្រាវជ្រាវ រក​ក្រុម​ចែកចាយ​ឬ​ជួញដូរ​ទាំងនោះ ហើយ​ប្រសិន​ជា​មាន​ការសង្ស័យ​ត្រូវ​រាយ​ការ​មក​ខាង​លើ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឬក៏​បង្ក្រាប​។​

​ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ព្រែក​គយ ត្រូវ​យកចិត្តទុកដាក់​បំពេញ​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​បក្ខពួក​ឬក៏​និន្នាការ​នយោបាយ​ឡើយ​។ ចុងបញ្ចប់​លោក និង​ក្រុម​ការងារ​បាន​ឧបត្ថម្ភ​វត្ថុ​អនុស្សាវរីយ៍​ជា​កាបូប​ម្នាក់​មួយ​ផងដែរ​៕
​លោក ហុក វិបុល​

 

r180518a10 r180518a111 r180518a14 r180518a13 r180518a12

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.